ព័ត៌មានទាន់ហេតុការណ៍៖

ចង់ដឹងទេ..! Kiha-183 កំពុងនៅទីណា? កំពុងធ្វើអ្វីបន្ត? ដាក់អោយដំណើរការពេលណា?

ចែករំលែក៖

ភ្នំពេញ ៖ បច្ចុប្បន្ននេះ Kiha-183 ទាំង១១គ្រឿង បានកែកុនរួចរាល់លើប្រព័ន្ធជើងក្រោម និងបរិក្ខារសម្រាប់ដឹកអ្នកដំណើរដូចជា៖ កែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពី ១០៦៧មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកជប៉ុន)មក១០០០មីលីម៉ែត្រ(ស្តង់ដារផ្លូវដែកកម្ពុជា) កៅអីអ្នកដំណើរ ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ព្រមទាំងបានបើកបរធ្វើតេស្តសាកល្បងដោយជោគជ័យ ទាំងផ្លូវដែកភាគខាងត្បូង (ព្រះសីហនុ-ភ្នំពេញ) និងផ្លូវដែកភាគខាងជើង(ភ្នំពេញ-មានក កំពង់ឆ្នាំង)កាលពីអំឡុងពេលថ្មីៗនេះ។

🚞 ពេលនេះ Kiha-183 ទាំង១១គ្រឿងកំពុងដាក់ចូលឃ្លាំង(ស្ថានីយភ្នំពេញ)ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសបន្ថែម និងដំណើរការលើការងារឈូសថ្នាំចាស់ បាញ់ថ្នាំថ្មី ដើម្បីសោភ័ណភាព និងអត្តសញ្ញាណក្រុមហ៊ុនវិនិយោគ។

⏱️ ពេលវេលា នៃការដាក់អោយដំណើរការជាផ្លវការចំពោះ Kiha-183 ទាំង១១គ្រឿង ក្រុមហ៊ុន Royal Railway Cambodia(RRC) នឹងប្រកាសជាសាធារណៈនាពេលឆាប់ៗខាងមុខនេះ។ 

🙎‍♂️លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានចង្អុលបង្ហាញ និងណែនាំឱ្យក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក យកចិត្តទុកដាក់ជាមួយក្រុមហ៊ុនRRCលើការត្រួតពិនិត្យ តាមដានជាប្រចាំលើដំណើរការ តាមដំណាក់កាលនីមួយៗ ដើម្បីធានាជូនបាននូវសុវត្ថិភាពខ្ពស់ និងមានផាសុកភាព មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការ។

⏱️ ពេលដំណើរការជាផ្លូវការ Kiha-183 នឹងត្រូវដាក់ឱ្យរត់ដោយបែកចែកជាពីរក្នុងនោះរួមមាន៖

១-ផ្លូវដែកភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់ ៨០km/h 

២- ផ្លូវដែកភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី ៣០-៥០km/h៕

ដោយ ៖ សិលា


ចែករំលែក៖