ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចរបស់ចិនបានធ្លាក់មកដីភ្លាមៗហើយផ្ទុះឆេះ បន្ទាប់ពីបាញ់បង្ហោះបរាជ័យ

ចែករំលែក៖

ភ្លាមៗបន្ទាប់ពីហោះឡើង កាំជ្រួចមីស៊ីលThien Long-3 របស់ចិនមានបញ្ហា ហើយធ្លាក់ដល់ដីនិងផ្ទុះ។
យោងតាមព័ត៌មានដែលចុះផ្សាយក្នុងសារព័ត៌មាន Beijing News ការធ្វើតេស្តបាញ់បង្ហោះគ្រាប់រ៉ុក្កែត Thien Long-3 ដែលធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមិថុនា នៅតំបន់ជុំវិញទីក្រុង Gongyi ក្នុងខេត្ត Henan ប្រទេសចិន បានបរាជ័យភ្លាមៗ បន្ទាប់ពីគ្រាប់រ៉ុក្កែតបានចាកចេញពីជើងទម្រ។
វីដេអូជាច្រើនដែលថតដោយសាក្សីមួយចំនួនបង្ហាញថា ម៉ាស៊ីនរុញរបស់ Thien Long 3 ស្រាប់តែឈប់ដំណើរការភ្លាមៗបន្ទាប់ពីហោះឡើង គ្រាប់រ៉ុក្កែតបានធ្លាក់មកដីវិញហើយផ្ទុះ។
បន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើង ក្រុមហ៊ុនបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាអង្គភាពទទួលខុសត្រូវក្នុងការបាញ់បង្ហោះនោះ បានប្រកាសថា មូលហេតុនៃការបរាជ័យគឺដោយសារតែ “រចនាសម្ព័ន្ធនៅផ្នែកតភ្ជាប់រវាងតួគ្រាប់រ៉ុក្កែត និងឧបករណ៍បាញ់បង្ហោះមានបញ្ហា”។
“កន្លែងបាញ់មីស៊ីលគឺនៅឆ្ងាយពីទីក្រុង Gongyi។ មុនពេលចាប់ផ្តើមការបាញ់បង្ហោះ យើងបានធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកែលម្អវិធានការសុវត្ថិភាព រៀបចំការជម្លៀសប្រជាជនដែលរស់នៅក្បែរនោះ។ ការផ្ទុះកាំជ្រួចមិនបានបង្កឱ្យមានការខូចខាតដល់មនុស្សទេ» ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Vietnamnet)


ចែករំលែក៖