ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្តក្តីសង្ឃឹមលើកពានយូរ៉ូជាលើកទី៤ ក្រោយទម្លាក់ម្ចាស់ផ្ទះអាល្លឺម៉ង់

ចែករំលែក៖

ក្រុមគោជល់អេស្ប៉ាញបានបន្តដំណើរឆ្ពោះទៅរកការឈ្នះជើងឯកទ្វីបអឺរ៉ុបជាលើកទី៤របស់ខ្លួន ខណៈដែលគ្រាប់បាល់ទី២នៅនាទីទី១១៩របស់ Mikel Merino បានបញ្ជូនពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានទម្លាក់ក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់បន្ទាប់ពីការជួបគ្នាដ៏ស្វិតស្វាញនៅកីឡដ្ឋាន Stuttgart Arena កាលពិរាត្រីថ្ងៃទី៦ឈានចូលថ្ងៃទី៦ ខែកក្កដា ២០២៤។

នេះគឺជាការប្រកួតដែលក្រុមអធិរាជយូរ៉ូទាំង២ប៉ះគ្នាក្នុងវគ្គ៨ក្រុម ខណៈដែលកីឡដ្ឋានពោរពេញដោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ដែលលេងបានល្អបំផុតរហូតមកដល់បច្ចុប្បន្ននៅ Euro 2024 ហើយពិតជាមានការរំពឹងទុកសម្រាប់ក្រុមម្ចាស់ផ្ទះ។

ការប្រកួតរវាងក្រុមទាំង២ មានការជក់ចិត្ត ប៉ុន្តែមានការប៉ះទង្គិចគ្នាច្រើនបន្តិច។ ការប្រកួតក្នុងតង់ទី១មិនមានគ្រាប់បាល់បញ្ចូលទីនោះទេ រហូតដល់ការប្រកួតក្នុងតង់ទី២ កីឡាករ Dani Olmo ស៊ុតបញ្ចូលទីឱ្យអេស្ប៉ាញនាំមុខនៅនាទីទី៥១។

កីឡាករបម្រុងរូបនេះបានចូលលេងក្នុងជម្រើសដំបូង ដែលឱកាសនេះគឺជាការបញ្ជូនបាល់ពីតារាវ័យក្មេង១៦ឆ្នាំ Lamine Yamal ដែលជាការបង្ហាញខ្លួនលើកទី៣របស់គាត់នៅ Euros 2024 ហើយការវាយបករបស់គាត់បានបើកការប្រកួតដែលបានលេងដោយប្រុងប្រយ័ត្នជាមួយម្ចាស់ផ្ទះអាល្លឺម៉ង់។

អាឡឺម៉ង់បានវាយបកតាមស្មើវិញចុងម៉ោងពីកីឡាករ Florian Wirtz នៅនាទីទី៨៩ តាមរយៈការបញ្ជូនបាល់ពីខ្សែការពារស្លាប Kimmich។  បន្ទាប់ពីស្មើគ្នា១ទល់១ ក្នុងម៉ោងធម្មតាការប្រកួតបានឈានដល់ម៉ោងបន្ថែម១៥នាទី២ដង។

ជាមួយនឹងការប្រកួតក្នុងម៉ោងបន្ថែមជិតបញ្ចប់ទៅហើយ ខ្សែប្រយុទ្ធរបស់ Real Sociedad កីឡាករ Merino ដែលបានចំណាយពេលរដូវកាល២០១៧-២០១៨ នៅ Newcastle United នោះបានរកគ្រាប់បាលជ័យជម្នះ ដើម្បីបញ្ជូនក្រុមអេស្ប៉ាញទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលពួកគេនឹងត្រូវជួបជាមួយបារាំងក្នុងទីក្រុង Munich នៅថ្ងៃទី១០ ខែកក្កដា។

ជាមួយគ្នានោះខ្សែការពារ Dani Carvajal ត្រូវបានបណ្ដេញចេញនៅមុនពេលចប់ការប្រកួតក្នុងម៉ោងបន្ថែមនាទីទី១២០+៥ សម្រាប់កាតលឿងជាលើកទីពីរ ប៉ុន្តែមិនគ្រប់គ្រាន់ក្នុងការធ្វើឱ្យបាត់បង់លទ្ធផលជ័យជម្នះរបស់អេស្ប៉ាញនោះទេ ខណៈដែលអ្នកគាំទ្រ និងកីឡាករបានស្វាគមន៍ពីអ្នកគាំទ្ររបស់ខ្លួន។

បន្ទាប់ពីលទ្ធផលដ៏ខកចិត្តនៅក្នុងការប្រកួតអន្តរជាតិសំខាន់ៗនាពេលថ្មីៗនេះ ក្រុមអាល្លឺម៉ង់ត្រូវបានគេចាប់អារម្មណ៍ ជាមួយនឹងទេពកោសល្យកីឡាករវ័យក្មេងដ៏មានសក្តានុពលដូចជា Wirtz និង Jamal Musiala ផ្តល់នូវឱកាសកាន់តែល្អសម្រាប់អនាគត។ ប៉ុន្តែអនាគតនោះនឹងក្លាយទៅជាមួយដោយគ្មានកីឡាករជើងចាស់ Toni Kroos ដោយកីឡាករវ័យ៣៤ឆ្នាំបាននិយាយថា ការប្រកួតនេះនឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ ខណៈដែលគាត់ចូលនិវត្តន៍ពីបាល់ទាត់។

ជ័យជម្នះនេះសម្រាប់អេស្ប៉ាញមានន័យថា ពួកគេនៅតែមិនស្គាល់ចាញ់សោះនៅ Euro 2024 ខណៈដែលពួកគេសម្លឹងរកការឈ្នះជើងឯកជាលើកដំបូងចាប់តាំងពីធ្លាប់បានឈ្នះកាលពីឆ្នាំ២០១២។ គន្លឹះនៃជ័យជម្នះនេះគឺជាការរួមចំណែករបស់កីឡាកររបស់ពួកគេពីការលេងជាកីឡាករបម្រុង ហើយជាមួយនឹងការព្យួរសម្រាប់ Carvajal និង Robin le Normand និងរបួសដំបូងរបស់ Pedri ដែលមិនច្បាស់លាស់នោះអាចនឹងធ្វើតំបន់បម្រើរបស់អេស្ប៉ាញមានការផ្លាស់ប្តូរសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយបារាំង ៕

(រូបភាព ៖ EURO2024)


ចែករំលែក៖