ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ កូនខ្មែរ ! លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ៥ថ្ងៃមុនបានបង្ហោះលើផេកផ្លូវការ ពីការពន្យល់របស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp ! ដើម្បីឱ្យខ្មែរខួរក្បាលបរទេស ឬក្រុមប្រឆាំងបម្រើនយោបាយឱ្យបរទេស បានយល់ច្បាស់ថា កូនខ្មែរអាចធ្វើបាន មិនចាញ់បរទេសឡើយ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ៖ សូមអានការបកស្រាយរបស់លោកលឹម ជាវុត្ថាឆ្លើយតបទៅក្រុមប្រឆាំងនៅក្រៅប្រទេស៣នាក់ ដែលជជែកគ្នានិយាយបែបឆ្កួតឡប់ៗអំពីកម្មវិធីផ្ញើសារ CoolApp !

១៖ ការនិយាយរបស់អ្នកទាំង៣ គឺមិនបានសិក្សាស្វែងយល់ និងមិនយល់អ្វីទាំងអស់ពីក្រុមហ៊ុន CoolApp បែរជានាំគ្នាមកនិយាយបែបញុះញង់ ! កម្មវិធី CoolApp គឺផលិតឡើងដោយក្រុមហ៊ុនឯកជនឈ្មោះ CoolApp Co., Ltd មិនមែនដូចអ្នកថា CoolApp ផលិតឡើងដោយក្រសួងទូរគមនាគមន៍ និងប្រៃសណីយ៍នោះទេ !

២៖ អ្នកទាំង៣នាក់ សូមមេត្តាចូលទៅមើលក្នុង App Store & Google Play វាបង្ហាញឈ្មោះក្រុមហ៊ុន CoolApp. Co.Ltd. (ខ្ញុំ Screen Shot ជូន កុំឲ្យពិបាកចូលមើល)

៣៖ CoolApp ប្រើប្រាស់ប្រព័ន្ធបំបែកទៅជាកូដ (Encryption) ដូច WhatsApp និង Telegram. មិនអាចមានជនណាម្នាក់ចូលមើលបានឡើយ សូម្បីតែម្ចាស់ក្រុមហ៊ុនក៏ដោយ ! ចំណុចនេះខ្ញុំបានបញ្ជាក់តាមបណ្តាញផ្សព្វផ្សាយច្រើនដងរួចហើយ !

៤៖ CoolApp មិនរក្សាទិន្នន័យរបស់អ្នកប្រើប្រាស់នោះទេ គឺទិន្នន័យរក្សានៅលើទូរស័ព្ទ និងកុំព្យូរទ័ររៀងៗខ្លួនរបស់អ្នកប្រើ។ ការមិនរក្សាទិន្នន័យគឺមានហេតុផល ដ៏ច្បាស់លាស់២យ៉ាង, ទី១៖ ការមិនរក្សាទុកទិន្នន័យ គឺដើម្បីបង្ហាញពីទំនុកចិត្តកាន់តែច្បាស់ដល់អ្នកប្រើ (បើទុកក៏មិនអាចមើលឃើញដែរ) ទី២៖ មិនចាំបាច់ចំណាយលុយរាប់សិបលានដុល្លារ ដើម្បីសង់ Data Center ដើម្បីស្តុកទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់នោះទេ។

៥៖ CoolApp មិនមែនបង្កើតឡើង ដើម្បីប្រមូលទិន្នន័យឲ្យរដ្ឋាភិបាលនោះទេ ហើយក៏គ្មានទិន្នន័យឲ្យនោះដែរ ព្រោះនៅលើអ្នកប្រើទាំងអស់។

៦៖ អ្នកទាំង៣ គួរពិចារណាលើកទឹកចិត្តដល់អ្នកបង្កើត ដើម្បីបង្ហាញស្នាដៃខ្មែរដល់អន្តរជាតិ ដែលប្រទេសគេមានកម្មវិធីបែបនេះច្រើនប្រទេសលើពិភពលោក។

មួយម៉ាត់ណាក៏អ្នកទាំង៣ អួតពីប្រទេសគេ, ខ្ញុំសូមសួរត្រឡប់ទៅវិញថា ចុះប្រសិនបើ WhatsApp, Telegram របស់បរទេសទាំងនោះបិទ ឬក៏គាំង តើប្រជាជនខ្មែរមានអ្វីប្រើ វានឹងបង្កចលាចលពេញប្រទេស, ចំណែកអ្នកទាំង៣ ប្រាកដណាស់មិនខ្វល់ទេ ព្រោះកំពុងរស់នៅប្រទេសគេស្រាប់។

លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp ! ៕

ដោយ ៖ សិលា


ចែករំលែក៖