ភ្នំពេញ ៖ មានករណីក្មេងប្រុសជនជាតិបរទេសម្នាក់អាយុ ១០ឆ្នាំជាងធ្លាក់ពីលើអគារដឺប្រីឌ(the Bridge)ជាន់ទី២២ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ។
ករណីនេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ ល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅអគារដឺប្រីឌ(the Bridge) ក្នុងសង្កាត់ទន្លេសាបាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពីបុរសជាសន្តិសុខម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយរូបគាត់បានអង្គុយយាមនៅអគារដឺប្រីឌ(the Bridge) ដែលមានកំពស់៤០ជាន់ជាងតែជនរងគ្រោះនៅជាន់ទី២២ដូចសព្វមួយដង លុះមកដល់ម៉ោងកើតហេតុប្រមាណជា៦ល្ងាច ក៏បានឮសូរសំឡេងលាន់យ៉ាងខ្លាំងពេលនោះដែរពួកគាត់ក៏ដូចជាប្រជាពលរដ្ឋជិតខាងនាំគ្នាភ្ញាក់ផ្អើលរត់ទៅមើលក៏ឃើញក្មេងប្រុសរងគ្រោះបានធ្លាក់ពីលើអគារខាងលើ ធ្លាក់មកក្រោម ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានក៏បានចុះមកដល់រួចចូលពិនិត្យនៅក្នុងជុំវិញទីតាំងកើតហេតុក្នុងអគារខាងលើផងដែរ។
បច្ចុប្បន្នសមត្ថកិច្ចមិនអាចទាន់បំភ្លឺថាករណីខាងលើជាករណីអ្វីនៅឡើយនោះទេ សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យ ៕
ដោយ៖ ជីណា