ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ អង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានរំលឹក! វិធីសាស្រ្តការពារ ការឆបោកបន្លំតាមរយៈសម្លេង (Voice Phishing ឬ Vishing)
ការឆបោកបន្លំតាមរយៈសម្លេង ឬ “Vishing” គឺជាប្រភេទនៃការវាយប្រហារផ្នែកវិស្វកម្មសង្គម ដែលឧក្រិដ្ឋជនព្យាយាមបញ្ឆោតជនរងគ្រោះឱ្យបញ្ចេញព័ត៌មានរសើបតាមរយៈការហៅទូរសព្ទ និងការកេងប្រវ័ញ្ចផ្នែកហិរញ្ញវត្ថុ។
គោលដៅនៃការវាយប្រហារមានចាប់ពីទិន្នន័យរសើប ពាក្យសម្ងាត់ ព័ត៌មានកាតឥណទាន និងព្រមទាំងបញ្ឆោតយកប្រាក់ទៀតផង។ សព្វថ្ងៃ ពួកគេក៏ព្យាយាមទាញយកទិន្នន័យផ្ទាល់ខ្លួនដូចជា ភេទ នាមខ្លួន និងអាយុ ដើម្បីបង្កើតប្រវត្តិរូបជនរងគ្រោះ និងប្រើប្រាស់ពួកវាសម្រាប់សកម្មភាពក្លែងបន្លំ។
នេះជាទម្រង់នៃការឆបោកដែលធ្លាប់កើតឡើងមានដូចខាងក្រោម
ការក្លែងបន្លំជាស្ថាប័នហរិញ្ញវត្ថុ Financial Institute Impersonation
ឆបោកតាមរយ:ការផ្តល់ប្រាក់កម្ចី និងវិនិយោគ Loan or Investment Scam
ឆបោកដោយប្រើមនោសច្ចតនា Romance Scam
ឆបោកតាមរយ:ការឈ្នះរង្វាន់ Lucky Draw Scam
ប្រសិនអ្នកទទួលការហៅទូរសព្ទពីលេខប្លែក និងមិនបានព្រៀមទុកអ្នកត្រូវខ្លួនឯងចំនួន៤ចំណុចធំៗ ដើម្បីជៀសវាងធ្លាក់ក្នុងអន្ទាក់ជនឆបោក៖
តើអ្នកហៅទូរសព្ទ បានពណ៌នាខ្លួនឯងថាជាបុគ្គលិក ក្រុមហ៊ុនល្បីឈ្មោះ ឬសូម្បីតែមិត្តភ័ក្ដិ ឬសាច់ញាតិ?
ត្រូវប្រាកដខ្លួនអ្នកថា អ្នកកំពុងនិយាយជាមួយអ្នកណាឱ្យពិតប្រាកដ
តើអ្នកហៅទូរសព្ទ ដាក់សម្ពាធពេលវេលាមកលើអ្នកទេ?
ភាពបន្ទាន់ហួសហេតុ គឺជាចំនុចគួរឱ្យសង្ស័យ កុំប្រញាប់
តើអ្នកហៅទូរសព្ទ បានស្នើសុំព័ត៌មានលម្អិត អំពីកាតឥណទាន ឬការចូលប្រើទិន្នន័យរបស់អ្នកទេ?
គិតឱ្យបានច្បាស់មុននឹងឆ្លើយតប ក្រុមហ៊ុនស្របច្បាប់ មិនស្នើសុំទិន្នន័យសម្ងាត់តាមទូរស័ព្ទទេ
តើអ្នកហៅទូរសព្ទ ទៀមទារអ្នកឱ្យចុចតំណភ្ជាប់ដែលគេផ្ញើតាមអ៊ីមែល ឬតាមសារឬ?
មុនពេលអ្នកចុចលើតំណ ត្រូវផ្ទៀងផ្ទាត់ឱ្យបានច្បាស់ បើមិនច្បាស់ត្រូវសួរនាំអ្នកជំនាញឱ្យជួយពិនិត្យ
ស្វែងយល់បន្ថែមតាមរយៈរូបភាពខាងក្រោម
#StaySafeOnline #VoicePhishing #Vishing ៕
ដោយ ៖ សិលា