ព័ត៌មានទាន់ហេតុការណ៍៖

លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ពលរដ្ឋជាង៦០០គ្រួសារ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា រួមទាំងមិត្តភក្តិ និងក្រុមការងារ នៅថ្ងៃអាទិត្យ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ បានអញ្ជើញនាំយកទេយ្យវត្ថុរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនដល់វត្តចំនួន២ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ ព្រមទាំងរៀបចំអាហារសាមគ្គីជូនលោកយាយលោកតា បងប្អូនពលរដ្ឋចំនួន៦៥០គ្រួសារ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ប៊ុន រ៉ានី សែនជ័យ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

 

-ទីតាំងទី១គឺនៅវត្តភ្នំខុស ស្ថិតនៅភូមិអន្សាចំបក់ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានព្រះសង្ឃ១០អង្គ វត្តនេះទើបតែបានបង្កើតឡើងរយៈពេលតែ៨ខែតែប៉ុណ្ណោះ។

 

-ទីតាំទី២ គឺនៅវត្តប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ វត្តនេះទើបបានបង្កើតឡើងរយៈពេល៣ឆ្នាំ មានព្រះសង្ឃគង់នៅចំនួន៥អង្គ។

វត្តទាំង២នេះ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធអ្វីច្រើននោះទេសម្រាប់ព្រះសង្ឃ។ ដូច្នេះការប្រគេនទេយ្យទេវត្ថុនៅពេលនេះបានរួមចំណែកក្នុងការដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលគង់នៅទីអារាមនេះផងដែរ។

លោក និងលោកស្រី ក៏បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគេន និងជូនដល់លោកយាយ លោកតា បងប្អូនប្រជាពុទ្ធបរិស័ទដែលបានមកចូលរួមនៅក្នុងវត្តនេះផងដែរ។

 

បន្ទាប់មកលោក និងលោកស្រីក៏បានអញ្ជើញទៅកាន់វិទ្យាល័យ ប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ដើម្បីរៀបអាហារសាមគ្គីមួយពេលជូនដល់លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋចំនួន៦៥០នាក់។ នៅទីនេះ លោក និងលោកស្រី បានចែកអំណោយជូនប្រជាពលរដ្ឋចំនួន៦៥០គ្រួសារដែលមានជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ រទេះរុញជនពិការ និងថវិកាផងដែរ។ ឯកឧត្តម និងលោកជំទាវក៏បានចែកជូននូវសម្ភារៈសិក្សាជូនដល់សិស្សានុសិស្ស មានជាកាតាបម្នាក់១ ដោយមានជាសម្ភារ:សិក្សាជាច្រើនមុខ។

ទេយ្យវត្ថុសម្រាប់ប្រគេនវត្តរួមមាន៖

០១-អង្ករ១តោន

០២-ត្រីខចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ(៣០កេសតូច)

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស

០៨- កាហ្វេ ចំនួន៥កញ្ចប់ធំ

០៩- តែចំនួន២គីឡូក្រាម

១០- ស្ករសចំនួន១បេ

១១- អំបិលចំនួន១បេ

១២- ប៊ីចេងចំនួន១បេ

១៣- ទឹកត្រីចំនួន៥យួ

១៤- ទឹកស៊ីអុីវចំនួន៥យួរ

១៥- សាប៊ូដុំ ចំនួន៣០ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- ប្រេងកូឡា ចំនួន៥ដុំ

១៨- ប្រេងខ្យល់ ចំនួន៥ដុំ

១៩- ទឹកបរិសុទ្ធអារុណា១០កេះ

២០-បច្ច័យសម្រាប់វត្ត ២លានរៀល

 

សម្ភារៈសម្រាប់ប្រជាពលរដ្ឋចំនួន៦៥០គ្រួសារ ដោយ១គ្រួសារទទួលបាន៖

១-អង្ករ២៥គីឡូក្រាម

២-ត្រីខ១យួរ

៣-ទឹកដោះគោ៤កំប៉ុង

៤-ទឹកត្រី១យួរ

៥-ទឹកស៊ីអ៊ីវ១យួរ

៦-ស្ករស១គីឡូក្រាម

៧-ស្បែកជើង១គូ

៨-ប្រមា១

៩-សារុង១

១០-ប្រេងកូឡា១ដប

១១-ប្រេងខ្យល់១ដប

១២-សាប៊ូ១ដុំ

១៣-ច្រាស និងថ្នាំដុសធ្មេញ១ឈុត

១៤-ថវិកាចំនួន៤ម៉ឺនរៀល៕

ដោយ ៖ សិលា


ចែករំលែក៖