ភ្នំពេញ: អ្នកលក់ដូរក្បែរគ្នាបានឈ្លោះប្រកែកពាក្យសម្តីគ្នាកើតទៅជាអំពើហិង្សាវាយប្រតាយប្រតប់គ្នាទៅវិញទៅមកបណ្តាលឱ្យរងរបួសទាំងសងខាង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩យប់ នៅចំណុចក្បែរក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ផ្លូវលេខ១០០៣ ក្រុមទី៦ ភូមិស្វាយប៉ាក
សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខណ្ឌឬស្សីកែវដែលបានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
ភាគីទី១ៈ ឈ្មោះ ហ៊ុន រស់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ (ឃាត់ខ្លួន)។
២-ឈ្មោះ ថន ស្រី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ ( ឃាត់ខ្លួន ) ។
អ្នកទាំងពីរនាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ភាគីទី២ៈ ១-ឈ្មោះ រ៉ន ផល ភេទស្រី អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ( ឃាត់ខ្លួន ) ។
២-ឈ្មោះ គ្រុយ ក្រូច ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកឫស ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ( ឃាត់ខ្លួន )។
៣-ឈ្មោះ ថន វិច្ឆិកា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ( ឃាត់ខ្លួន ) ។
៤-ឈ្មោះ ហ៊ុល កុសលសំណាង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល( ឃាត់ខ្លួន ) ។
សម្ភារដកហូតរួមមាន៖
១.ឡំប្រឺតា ម៉ាក បាចា ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង1AD-៧៥៩៨ ( របស់ឈ្មោះ ហ៊ុល កុសលសំណាង ) ។
២-ម៉ូតូ Citi ១០០ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ១BU-៩៩០១ សណ្ដោងរុឺម៉ក ( របស់ឈ្មោះ ថន វិច្ឆិកា ) ។
៣-ម៉ូតូ Citi ១០០ ចាស់ គ្មានផ្លាកលេខ សណ្ដោរុឺម៉ក ពណ៌ក្រហម ( របស់ឈ្មោះ ហ៊ុន រស់ ) ។
៤-ម៉ូតូHonda C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១HC-៨៥៧៣ សណ្ដោងរុឺម៉កពណ៌បៃតង ( របស់ឈ្មោះ គ្រុយ ក្រូច ) ។
ស្លាកស្នាមរបួស :
-ឈ្មោះ ថន រស់ របួស រយះសាច់ចុងចិញ្ចើមខាងឆ្វេង ។
-ឈ្មោះ គ្រុយ ក្រូច របួសពកសៀតផ្កាខាងឆ្វេង ។
ប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែកក្កដា ឆាំ២០២៤ នៅម៉ោងកើតហេតុត្រង់ចំណុចកើតហេតុខាងលើ ឈ្មោះថន ស្រី បានឈ្លោះប្រកែកពាក្យសម្ដីរឿងកន្លែងលក់ដូរជាមួយឈ្មោះ រ៉ន ផល ដែលជាអ្នកលក់ដូរក្បែរគ្នា ហើយអ្នកទាំងពីរបានវាយប្រតាយប្រតប់គ្នាទៅវិញទៅមកក៏រអិលធ្លាក់ទឹកប្រឡាយ។ ឃើញដូច្នេះបក្យពួកទាំងសងខាងបានចូលទៅជួយវាយគ្នាទៅវិញទៅមកបន្ថែម បណ្ដាលឱ្យរងរបួសទាំងសងខាង ហើយភ្លាមៗកម្លាំងសមត្ថកិច្ចយើងចុះជួយអន្តរាគមន៍ឃាត់បំបែកគ្នា និងបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍តែម្ដង ។
បច្ចុប្បន្នភាគីទាំងសងខាងដែលប្រើអំអើហិង្សាទៅវិញទៅមកកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងនិងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ជ្រោយពេជ្រ