ព័ត៌មានទាន់ហេតុការណ៍៖

សាធារណជនបន្តរួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ដាក់ចេញដោយក្រសួងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ប្រជាពលរដ្ឋ អាជីវករ នៅថ្ងៃទី១៣ ខែកក្កដាថ្មីៗនេះ បានបន្តចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចំនួន ២៤,៨៦៤នាក់ បន្ថែមទៀតហើយ។ នេះបើតាមការឱ្យដឹងពីរបាយការណ៍កើនឡើងនៃចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលក្នុងនោះរួមមាន សាលារៀន ចំនួន ៧២សាលា តាមរយៈការចូលរួមពីលោកគ្រូ អ្នកគ្រូ ចំនួន ៨៥៤នាក់ សិស្សានុសិស្ស ចំនួន ២២,៤២៣នាក់ ប្រជាពលរដ្ឋ អាជីវករ ចំនួន ១,៤៩៣នាក់ មន្ត្រីរាជការ ចំនួន ៩៤នាក់ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន ២(ពីរ) គឺ ខេត្តកណ្តាល និងខេត្តកំពត។

ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” អនុវត្តបាននៅ ៖

+ខេត្តកណ្តាល

-ក្រុងអរិយក្សត្រ

-ក្រុងសំពៅពូន

-ស្រុកមុខកំពូល

-ស្រុកខ្សាច់កណ្តាល

-ស្រុកកោះធំ

-ស្រុកកៀនស្វាយ

+ខេត្តកំពត

-ភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត

-ភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត

-ភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគិរី

-ភូមិជ័រដុំ ឃុំបានៀវ ស្រុកឈូក

-ភូមិឈើទាល ឃុំឈូក ស្រុកឈូក

-ភូមិព្រែបែន ឃុំសត្វពង ស្រុកឈូក

-ភូមិពោធិដុះ ឃុំបឹងនិមល ស្រុកឈូក

-ភូមិព្រៃឃ្មុំ ឃុំដូនយ៉យ ស្រុកឈូក

-ភូមិឈើទាល ឃុំឈូក ស្រុកឈូក

-ភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក

-ភូមិគោចវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស

-ភូមិព្រែអំពិល សង្កាត់កោះតូច ក្រុងបូកគោ

-ភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ

-ភូមិគីឡូ១២ សង្កាត់កោះតូច ក្រុងបូកគោ៕ដោយ៖តារា


ចែករំលែក៖