ព័ត៌មានទាន់ហេតុការណ៍៖

នេប៉ាល់មាននាយករដ្ឋមន្ត្រីថ្មីដឹកនាំរដ្ឋាភិបាលចម្រុះបក្ស

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា លោក Khadga Prasad Sharma Oli បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ បន្ទាប់ពីគណបក្សកុម្មុយនិស្តរបស់លោកបានបង្កើតរដ្ឋាភិបាលចម្រុះជាមួយគណបក្ស Nepali Congress ដែលមាននិន្នាការឆ្វេងកណ្តាលនិយម។
លោក Oli ដែលជាប្រធានគណបក្សធំទីពីរនៅក្នុងសភា គឺ Communist Party of Nepal – Unified Marxist Leninist ហៅកាត់ CPN-UML បានវិលមកកាន់តំណែងនាយករដ្ឋមន្ត្រីជាលើកទី ៤។ នៅចំពោះមុខ លោក Ram Chandra Poudel ប្រធានាធិបតីនេប៉ាល់ ក្នុងពិធីស្បថចូលកាន់តំណែងនោះ លោក Oli បានសច្ចាថា «ខ្ញុំ KP Sharma Oli តាងនាមឱ្យប្រទេសនិងប្រជាជននេប៉ាល់ សូមសន្យាថានឹងស្មោះត្រង់ចំពោះរដ្ឋធម្មនុញ្ញ… និងបំពេញភារកិច្ចជានាយករដ្ឋមន្ត្រី»។
លោក Oli ធ្លាប់ទទួលជ័យជម្នះលើកដំបូងក្នុងការបោះឆ្នោតឆ្នាំ២០១៥ និងនៅក្នុងការបោះឆ្នោតជាថ្មីឆ្នាំ២០១៨ ហើយបន្ទាប់មកត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីជាលើកទី៣ បានមួយរយៈពេលខ្លី កាលពីក្នុងឆ្នាំ ២០២១៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN


ចែករំលែក៖