ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប្រុសស្រី ចំនួន១២នាក់ គេចរៀនមិនចូលសាលា មកប្រមូលផ្ដុំក្នុងហាងម៉ាតយីហោ Cicle Mart សង្កាត់ផ្សារដើមថ្កូវ ត្រូវសមត្ថកិច្ចនាំមកអប់រំ

ចែករំលែក៖

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងនគរបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ប្រទះឃើញសិស្សប្រុសស្រី ចំនួន១២នាក់ បាននាំគ្នាគេចម៉ោងរៀនមិនចូលសាលា បែរជាមកប្រមូលផ្ដុំក្នុងហាងមួយនេះ ក៏នាំមកធ្វេីការអប់រំតែម្តង។

ប្រភពដដែលបន្តថា ក្រោយមានប្រជាពលរដ្ឋបានផ្ញើរសារចូលក្នុងផេគហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន ថាមានកូនសិស្សសាលាគេចម៉ោងរៀនបានទៅអង្គុយប្រមូលផ្តុំគ្នានៅក្នុងហាងម៉ាតមួយកន្លែងយីហោ Cicle Mart ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ក្រោយពីបានទទួលព័ត៌មានភ្លាមនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងខាងលើដើម្បីពិនិត្យមើលក៏ឃើញមានក្មេងគេចម៉ោងរៀនមកអង្គុយប្រមូលផ្តុំគ្នានៅក្នុងម៉ាតយីហោ Cicle mart ជាន់ទី១ ចំនួន១២នាក់ ស្រី០៧នាក់ បន្ទាប់មកកម្លាំងយើងក៏បាននាំក្មេងទាំង១២នាក់នោះមកកាន់ប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវដើម្បីធ្វើការអប់រុំណែនាំ និងទំនាក់ទំនងទៅអាណាព្យាបាលមកទទួលយកក្មេងទាំងអស់នោះត្រលប់ទៅវិញ និងអប់រំបន្ត៕ដោយ៖តារា


ចែករំលែក៖