ព័ត៌មានទាន់ហេតុការណ៍៖

ក្លិបអ្នកកាសែតកម្ពុជា និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំវេទិកាពិភាក្សា៖«គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»

ចែករំលែក៖

 

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានសហការជាមួយនឹងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំវេទិកាពិភាក្សាលើប្រធានបទ៖ «គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់»។

វេទិកាពិភាក្សានេះ គឺដើម្បីផ្តល់ឱកាសដល់មន្ត្រីជំនាញ បានលើកឡើងនូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ រួមទាំងស្ថានភាពទូទៅនៃបញ្ហាគ្រឿងញៀនជាសកល ក៏ដូចជានៅកម្ពុជា បញ្ហាប្រឈម និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលរួមទាំងស្ថាប័នជំនាញក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាដ៏មានសារសំខាន់នេះ។ អ្នកសារព័ត៌មាន ក៏មានឱកាសដើម្បីលើកជាសំណួរទាក់ទងនឹងប្រធានបទខាងលើនេះ។

បេីតាមការបញ្ជាក់ពីប្រធានក្លិបអ្នកសែតកម្ពុជា លោក ពុយ គា បានចាត់ទុកវេទិកានេះមានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ដែលមិនគ្រាន់តែស្វែងយល់អំពីស្ថានភាពបញ្ហាគ្រឿងញៀននោះទេ ប៉ុន្តែក៏នឹងទទួលបាននូវចំណេះដឹងទាក់ទងគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន សំខាន់នីតិវិធីនៃការផ្តន្ទាទោសអ្នកពាក់ព័ន្ធករណីគ្រឿងញៀនផងដែរ៕ដោយ៖តារា


ចែករំលែក៖