ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជា បន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់Facebook ក្លែងក្លាយនិងព័ត៌មានក្លែងក្លាយ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះ បាន បង្ហោះលើផេក និង ប្រព័ន្ធតេឡេក្រាមផ្លូវការថា ៖ « ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជា បន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់Facebook  ក្លែងក្លាយនិងព័ត៌មានក្លែងក្លាយ » ។ 

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា  បានលើកឡើងថា ៖ សូមកុំរពឹស មានFacebook មួយឈ្មោះ អរគុណសន្តិភាពដែលមានprofile ជារូបខ្ញុំបានយកសារដែលខ្ញុំបង្ហោះកាលពីឆ្នាំ២០១៩ពេលដែលខ្ញុំរបួសស្មានិងត្រូវទៅព្យាបាលនៅសិង្ហបុរី មកបង្ហោះឡើងវិញ។

សម្តេចស្ថាបនិកសន្តិភាព បានបញ្ជាក់ថា ៖ ការបង្ហោះបែបនេះដោយ Facebook ក្លែងក្លាយបង្កឲ្យមានការភ័ន្តច្រឡំក្នុងចំណោម ប្រជាជនថាខ្ញុំកំពុងត្រូវរបួសនិងចាកចេញពីប្រទេស។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា ៖ ខ្ញុំស្នើឲ្យសមត្ថកិច្ចស្រាវជ្រាវជាបន្ទាន់លើករណីនេះដើម្បីឈានទៅបំបាត់Facebook  ក្លែងក្លាយនិងព័ត៌មានក្លែងក្លាយ៕

ដោយ ៖ សិលា


ចែករំលែក៖