ភ្នំពេញ ៖ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើតាមពួកប្រឆាំងថាព្រៃឈើនៅកម្ពុជាទៅជាវាលអស់ហើយ = បើជាវាលអស់ហើយ ទោះឧទ្ធម្ភាគចក្រធ្លាក់កន្លែងណាក៏អាចរកឃើញភ្លាមៗដែរ មិនអាចមើលមិនឃើញទេ?
២- សាលក្រមតុលាការនៅពេលចូលជាធរមានហើយចាត់ទុកជាបានការនិងផ្លូវច្បាប់ហើយ = ការបកស្រាយពីមជ្ឈដ្ឋានខាងក្រៅផ្សេងពីតុលាការចាត់ថាអត់បានការទេ?
៣- ការយករឿងឯកជនភាពរបស់គេទៅជជែកគ្នា = ឆ្លុះបញ្ចាំងពីការខ្វះក្រមសីលធម៌និងវិជ្ជាជីវសារព័ត៌មាន។
៤- ករណីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សន្យាចេះតែសន្យា = តែការចូលទៅក្នុងស្រុកអត់មានទេ ព្រោះទណ្ឌិតនេះជាមនុស្សកំសាក។
៥- ភរិយាលោក កែម ឡី ថ្នាំងថ្នាក់នឹងអ្នកឆ្លៀតកេងចំណេញនយោបាយពីសពលោក កែម ឡី = និងកេងយកបច្ច័យបុណ្យសពលោក កែម ឡី?
៦- ការដោះលែងអ្នកនេសាទខុសច្បាប់ថៃ = ឆ្លុះបញ្ចាំពីការយោគយល់គ្នារវាងកម្ពុជានិងថៃ?
៧- ការរក្សាជំហរនយោបាយរបស់លោក ស៊ុន ចន្ធីរ ប្រធានគណបក្សកម្លាំងជាតិ = គឺជាសិទ្ធិនយោបាយរបស់សាម៉ីជន?
៨- សម្តេចតេជោ ហ៊ុន សែន មិនមែនត្រឹមតែជាមេដឹកនាំសន្តិភាពសម្រាប់កម្ពុជាទេ តែសម្តេចថែមទាំងផ្តល់សន្តិភាពដល់បណ្តាប្រទេសមួយចំនួននៅលើពិភពលោកថែមទៀត = នេះជាសំដីរបស់ឯកឧត្តមអគ្គលេខាធិការរងនៃ អង្គការសហប្រជាជាតិ ទោះបីពួកប្រឆាំងនិយាយមួលបង្កាច់យ៉ាងណាក៏ឥតប្រយោជន៍ដែរ។
៩- ផែនទីដែលរាជរដ្ឋាភិបាលកម្ពុជាយកទៅប្រើជាផែនទីបន្សល់ទុកដោយអាណានិគមនិយមបារាំង = រឿងអីថាជាផែនទីមិនច្បាស់លាស់?
១០- រាជរដ្ឋាភិបាលកម្ពុជាជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា = ឯអ្នកវិភាគសង្គមគ្រាន់តែជាបុគ្គលម្នាក់មិនអាចថាអីចេះតែត្រូវគ្រប់រឿងទេ? ៕
ដោយ ៖ សិលា