ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹកនិងឧតុនិយម បញ្ជាក់ពីកម្ពស់ទឹកតាមដងស្ទឹងកំពុងហក់ឡើង មេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាច កើតមានឡើងជាយថាហេតុ

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងធនធានទឹកនិងឧតុនិយម បានសេចក្តីជូនដំណឹង បន្ទាប់ពីបានធ្វើការតាមដានស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់នៅតាមស្ទឹងសំខាន់ៗ មួយចំនួនរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា៖ ឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាបដែលបាន កើតឡើង និងកំពុងស្ថិតលើតំបន់ និងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គនិងទន្លេសាប ក្នុងប្រទេសថៃ និងប្រទេសឡាវ បានបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងបណ្តាលឱ្យទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗ មួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់ស្ទឹងខ្លះឡើងជិតដល់និង លើសពីកម្ពស់ទឹកប្រុងប្រយ័ត្នទៀតផង។

កម្រិតកម្ពស់ទឹកនៅស្ទឹងទាំង៩ (២៩/៧/២៤) សូមពិនិត្យតាមតារាង និងតាមស្ទឹង ពីកម្ពស់ទឹកហាក់ឡើង !

សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងខាងលើមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាច កើតមានឡើងជាយថាហេតុ៕

ដោយ ៖ សិលា


ចែករំលែក៖