ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារ ។
សូមបញ្ជាក់ថា ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោក ព្រុំ ចាន់នី អគ្គនាយករងពន្ធនាគារដាក់ពន្ធនាគារក្រោយអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) ចាប់ឃាត់ខ្លួនពីបទពុករលួយ ស៊ីសំណូក និងប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវ រួចកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។
នេះបើតាមលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន សារព័ត៌មាន នៅថ្ងៃនេះ ។
លោក អ៊ី រិន បានបញ្ជាក់ថា ៖ «ជនត្រូវចោទឈ្មោះ ព្រុំ ចាន់នី ត្រូវបានចៅក្រមស៊ើបសួរសម្រេចឃុំខ្លួន នៅមណ្ឌលអប់រំកែប្រែទី១ ជាប់ចោទពីបទ សមគំនិតក្នុងអំពើស៉ីសំណូក, រំលោភអំណាច និងបទ ប្រកាសមិនត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងបំណុល»។
បើតាមអ្នកនាំពាក្យ, ជនជាប់ចោទ ព្រុំ ចាន់នី ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅឃុំនៅពន្ធនាគារម១ នៅថ្ងៃនេះផងដែរ។
សូមជម្រាបថា ៖ សម័យវះ កាត់នេះ គឺមាន តម្លាភាព យុត្តិធម៌ អ្នកប្រព្រឹត្តខុសត្រូវមានកំហុស អ្នកប្រព្រឹត្តអំពើពុករលួយ ត្រូវ ផ្តន្ទាទោស ៕
ដោយ ៖ សិលា