ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- ការប្រឆាំងការអភិវឌ្ឍន៍តំបន់ឦសានកម្ពុជាគឺមិនចង់ឲ្យខេត្តទាំង៤នេះមានការរីកចម្រើនប្រជាជនមានជីវភាពធូរធា = ការប្រឆាំងកើតចេញពីមជ្ឍដ្ឋានប្រឆាំងដែលមានចំនួនតិចតួចប៉ុណ្ណោះ។
២- ពួកប្រឆាំងគ្រាន់តែសម្តែងការព្រួយបារម្ភប៉ុណ្ណោះ = បើមិនទាន់ជាក់កុំអាលញាក់ចិញ្ចើម?
៣- ថារាជរដ្ឋាភិបាលកម្ពុជាកាត់ដីឲ្យយួន៤ខេត្តគ្រាន់ជាការចោទប្រកាន់ទេ = តែការពិតមិនមែនដូចការចោទទេ ព្រោះសព្វថ្ងៃនេះខេត្តទាំង៤កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកម្ពុជាដដែលអត់មានបាត់បង់ទៅណាទេ។
៤- ការបង្កើតសភាពការណ៍នាំឲ្យជ្រួលច្របល់ដោយប្រឌិតរឿងអាក្រក់ៗចោទមកលើរាជរដ្ឋាភិបាល = គឺជាការរារាំងដល់ដំណើរការអភិវឌ្ឍន៍ប្រទេសមិនចង់ឲ្យរីកចម្រើន។
៥- គ្រាន់តែសម្តេចប្រាប់ថាសម្តេចការពារយួន = បើគ្រាន់តែសម្តេចនិយាយការពិតហ្នឹង?
៦- បើក្រុមឧទ្ទាមក្រៅច្បាប់មិនគាំទ្រក៏មានប្រជាជននិងមន្ត្រីរាជការកងប្រដាប់អាវុធគាំទ្រដែរ = ហើយការអភិវឌ្ឍន៍CLVនេះបានដំណើរការ២៥ឆ្នាំហើយម៉េចមិនឮនិយាយ?
៧- ថាយួនគេឆ្លាក់រូបមេទ័ពគេដាក់តាមទីសាធារណៈ = ចុះអ្នកថាហ្នឹងមិនចេះឆ្លាក់ទេឬអីវីរបុរសខ្មែរច្រើនណាស់ចង់ឆ្លាក់ឲ្យដូចគេធ្វើទៅអត់នរណាហាមទេ?
៨- ដោយសារទឹកដីភូមិភាគឦសានមានវិសាលភាពធំធេងនឹងហើយទើបរាជរដ្ឋាភិបាលខិតខំទាក់ទាញវិនិយោគឲ្យមកអភិវឌ្ឍន៍នៅទីនោះ = បើមិនចង់ឲ្យធ្វើការអភិវឌ្ឍន៍ទេកុំនិយាយថាស្នេហាជាតិអី?
៩- បើក្រុមឧទ្ទាមក្រៅច្បាប់ពូកែថាស្រឡាញ់ជាតិណាស់ជួយហៅក្រុមហ៊ុនបរទេសមកកម្ពុជាមកវិនិយគនៅខេត្តទាំង៤នោះទៅ = កុំចាំតែថាហើយមិនធ្វើ?
១០- ពានរង្វានបានមកពីបរទេសមានចរិតរបស់វា មានពានបានមកពីអង្គការប្រតិកិរិយាមួយចំនួនដែលបង្កប់ដោយនយោបាយប្រឆាំង = តែពានមួយចំនួនបានមកដោយអង្គការអន្តរជាតិមួយចំនួនអព្យាក្រឹត្យ ៕
ដោយ ៖ សិលា