ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារចូលរួមរំលែកទុក្ខ ជូនក្រុមគ្រួសារសពលោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលពលីជីវិតក្នុងឧបទ្ទវហេតុ ធ្លាក់ឧទ្ធម្ភាគចក្រ លើខ្នងភ្នំយ៉ាវយ៉ៃ ខេត្តពោធិ៍សាត់

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងមានការសោកស្ដាយយ៉ាងក្រៃលែងជូនក្រុមគ្រួសារសព លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្ដុកក្ដួលនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងក្តីអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា។ ការពលីរបស់យោធាទាំងពីរនាក់ មិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី ឪពុក និងញាតិមិត្តជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរយុទ្ធជនកម្ពុជាដ៏ឆ្នើម មានសេចក្តីមោះមុត អង់អាចក្លាហានមួយរូប ដែលបានលះបង់អាយុជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖