អន្តរជាតិ ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ អ្នកសារព័ត៌មានបានទទួលដំណឹងកាលពីថ្ងៃទី១ខែសីហាថា តាមស្ថិតិនៃរដ្ឋបាលជាតិនិយតកម្មទីផ្សារចិនឱ្យដឹងថា គិតមកទល់ចុងខែមិថុនាឆ្នាំ២០២៤ បរិមាណសរុបនៃប្រភេទទំនិញប្រើប្រាស់ដែលចុះបញ្ជីប្រើប្រាស់កូដទំនិញរបស់ចិនមានចំនួនលើសពី២រយលានប្រភេទ ដែលឈរនៅលំដាប់ទីមួយនៅទូទាំងពិភពលោក ។
ល្បឿនកំណើននៃប្រភេទទំនិញប្រើប្រាស់ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ បានបង្ហាញថា ក្រោមប្រសិទ្ធភាពនៃគោលនយោបាយជំរុញការប្រើប្រាស់មួយចំនួន តួអង្គអាជីវកម្មក្នុងទីផ្សារប្រើប្រាស់របស់ចិនមានកម្លាំងរស់រវើក ហើយការស្តារឡើងវិញនៃសង្គមនិងសេដ្ឋកិច្ចមាននិន្នាការអភិវឌ្ឍន៍ល្អប្រសើរនិងកម្លាំងចលករយ៉ាងខ្លាំងក្លា ។
គេហទំព័រ «CCFR China state-controlled media » បានបញ្ជាក់ថា ៖ តាមស្ថិតិឱ្យដឹងថា ប្រភេទទំនិញប្រើប្រាស់បានគ្របដណ្តប់មុខរបររបស់ចិនចំនួន៩២,៨ភាគរយ ។ តាមស្ថិតិដែលបែងចែកតាមមុខរបរនៃសេដ្ឋកិច្ចជាតិដែលមានចំនួន៩៧ប្រភេទធំៗ បច្ចុប្បន្ននេះ ទំនិញប្រើប្រាស់បានគ្របដណ្តប់មុខរបរធំៗចំនួន៩០ប្រភេទ ៕
ដោយ ៖ សិលា