ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផ្ញើសារលិខិតអបអរសាទរចំពោះលោក តូ ឡឹម ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមថ្មី

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី៣ខែសីហា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានផ្ញើសារលិខិតអបអរសាទរចំពោះលោក តូ ឡឹម ដែលត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Xi Jinping បានថ្លែងក្នុងសារលិខិតអបអរសាទរថា ខ្ញុំទទួលបានដំណឹងថា លោកត្រូវបានជ្រើសតាំងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោក។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោក Xi Jinping បានថ្លែងថា ខ្ញុំរីករាយរួមជាមួយអគ្គលេខាធិការ តូ ឡឹម ដើម្បីជំរុញកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងវៀតណាមឱ្យមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ រួមគ្នាផ្សព្វផ្សាយមិត្តភាពប្រពៃណី ពង្រឹងការកសាងទំនុកចិត្តគ្នាខាងនយោបាយ ធ្វើឱ្យការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រមានភាពកាន់តែស៊ីជម្រៅនិងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីនាំមកនូវសុខសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមវិភាគទានយ៉ាងសកម្មសម្រាប់កិច្ចការសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖