ភ្នំពេញ ៖ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ចាត់ទុកថា ៖ ថ្ងៃនេះ គឺជាមហាព្រឹត្តការណ៍ប្រវត្តិសាស្រ្ត ពិធីបើកការដ្ឋាន គំរោងព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤
អរគុណសន្តិភាព មានសន្តិភាព មានការអភិវឌ្ឍន៏ ។ លោកស្រីបន្តថា ៖ ព្រែកជីកហ្វូណនតេជោ ដំណើរឆ្ពោះទៅមុខដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជាគ្រប់ជំនាន់ ! ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហាអស្ចារ្យរបស់កម្ពុជាក្នុងសម័យទំនើប, សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តួចផ្តើមគំនិតសាងសង់ព្រែកជីកហ្វូណនតេជោឡើង និងបន្តអនុវត្តសម្រេចដោយជោគជ័យក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ថា ៖ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤នេះ ។
ដោយឡែកនៅអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» លោកស្រី កែកុល សោភា អគ្គនាយិកា បានដឹកនាំ អគ្គនាយិការង ,ប្រឹក្សាជាន់ខ្ពស់ ,និពន្ធនាយក ,និពន្ធនាយករង ,ការិយាល័យនិពន្ធ ,ប្រធានក្រុមព័ត៌មាន ,ប្រធានក្រុមរដ្ឋបាល , ប្រធានបច្ចេកទេស, បុគ្គលិក និងសហការីទាំងអស់ សហការជាមួយតំណាងក្រុមហ៊ុន «ស្នាដៃនារីខ្មែរ» រៀបចំ អបអរសាទរ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅទីតាំងអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» អគារលេខ១១១ ផ្លូវរ៉ាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានរម្លឹកថា ៖ «ព្រែកជីកដែលកប់បាត់ជាង ២០០០ឆ្នាំ បានរស់ឡើងវិញ»ហើយ ! ដូច្នេះក្នុងនាមយើងជាពលរដ្ឋខ្មែរ ពិតជាមានសេចក្តីរំភើបឥតឧបមា ដែលបានមកឃើញផ្ទាល់ និងបានកើតទាន់សម័យកាល នៃការបើកការដ្ឋានសាងសង់ «ព្រែកជីក ហ្វូណន-តេជោ» ដែលជាគម្រោងប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ នៅក្នុងយុគសម័យថ្មីរបស់កម្ពុជា ដែលមិនត្រឹមតែបម្រើនូវឧត្តមប្រយោជន៍ដ៏វិសេសវិសាលមិនអាចកាត់ថ្លៃបានខាងផ្នែកសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែគឺជាគម្រោងដែលពង្រឹងបាននូវឯករាជ្យជាតិ និងអធិបតេយ្យជាតិ ដែលជាឧត្តមប្រយោជន៍ស្នូលរបស់ប្រជាជាតិខ្មែរគ្រប់ជំនាន់!
អត្ថប្រយោជន៍គម្រោងព្រែកជីកហ្វូណនតេជោ ៖
1. គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រ លើកទី១ ក្នុងវិស័យដីក៏ជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។
+ ទិដ្ឋភាពទូទៅ
– ព្រែកជីកហ្វូណនតេជោ មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុក កោះធំ និងបន្តរហូត ដល់សមុទ្រ ខេត្តកែប។
– ព្រែកជីកនេះ ឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជន សរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងនិងទទួល ផលពីគម្រោងផ្លូវទឹកនេះ។
– ព្រែកជីកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និង ជម្រៅទឹក ប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាត សុវត្ថិភាព ០,៧ម៉ែត្រ) និងមានគន្លងនាវាចរណ៍ ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយ សុវត្ថិភាព។
– គម្រោងនេះនឹងត្រូវចំណាយ ថវិកាប្រមាណ ១,៧ ពាន់លាន ដុល្លាសហរដ្ឋអាមេរិក សម្រាប់សាងសង់ ដែលត្រូវប្រើ ប្រាស់ ពេលវេលា ៤ឆ្នាំ។
– រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យមានការវិនិយោគក្នុងរូបភាព ភាពជាដៃគូររវាងរដ្ឋ និងឯកជន ដែលក្រុមហ៊ុនវិនិ យោគ
ត្រូវសាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ក្នុងរយៈពេលមួយសមស្រប ។ ការវិនិយោគនេះគឺរាជរដ្ឋាភិបាល និងមិនចំណាយថវិកា ឬត្រូវខ្ចីថវិកាពីប្រភពណាមួយមកសាងសង់នោះទេ ពោលគឺក្រុមហ៊ុនវិនិយោគនឹងចំណាយទុន ផ្ទាល់ខ្លួន ឬពីដៃគូររបស់ខ្លួន
១០០%ដើម្បីវិនិយោគលើគម្រោងនេះ។
+ ផលប្រយោជន៍នៃព្រែកជីកហ្វូណនតេជោ រួមមាន
– ពង្រឹងនយោបាយ និងយុទ្ឋសាស្ត្ររបស់កម្ពុជា ក្នុងគោលជំហររក្សានូវ ឯករាជ្យភាព អធិបតេយ្យភាព និងឧត្តមភាព នៃវិស័យ នាវាចរណ៍ និងសន្តិសុខផ្ទៃក្នុងប្រទេស។
– ផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដូចជា៖
អត្រាខ្ពស់ នៃផលចំណេញ សេដ្ឋកិច្ច ត្រឡប់មកវិញពីកា រវិនិយោគប្រមាណពី ២០% ទៅ ៣១%។
– កាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន និងរបាំងពន្ធគយ នាពេលបច្ចុប្បន្ន។
-ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្មការ អភិវឌ្ឍផែរណបថ្មីៗជាច្រើន
– ការទាក់ទាញការ វិនិយោគ និងការអភិវឌ្ឍលើ វិស័យផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។
– ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្តវារីវប្បកម្ម និង ចិញ្ចឹមសត្វ
– ការជំរុញអភិវឌ្ឍន៍ពហុវិស័យរួមមានកសិកម្មផលផល ទេស ចរណ៍ ពាណិជ្ជកម្ម វិស័យអចលនទ្រព្យ និងនគរូបនី យកម្ម ទីក្រុង ជាដើម។
– ការបង្កើត មុខរបរ និងការងារជូនប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះរាំងស្ងួត និងទឹកជំនន់។
– រក្សាបាននូវលំនឹងនៃរបបលំហូរទឹក និងស្ថិរភាពបរិស្ថានដោយមិនបង្កឱ្យមាន ផលប៉ះពាល់ជា អវិជ្ជមាន លើរបបលំ ហូរទឹក ទន្លេមេគង្គ និងទន្លេផ្សេងៗទៀត។
– ការរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងទីជម្រកធម្ម ជាតិ សម្រាប់ ជីវចម្រុះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ចក្ខុវិស័យនៃការសាងសង់ព្រែកជីកនេះគឺស្របជាមួយចក្ខុវិស័យរបស់បុព្វបុរសយើងនៅក្នុងអាណាចក្រហ្វូណន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ «ចក្ខុវិស័យនៃការសាងសង់គឺស្របជាមួយចក្ខុវិស័យរបស់បុព្វបុរសយើងនៅក្នុងអាណាចក្រហ្វូណនដែលយើងមានឯកសាររាជធានីនៅអង្គរបុរី»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បុព្វហេតុនៃការសាងសង់គឺមិនខុសពី២០០០ឆ្នាំមុនទេ ពោលគឺធ្វើប្រព័ន្ធនេះដើម្បីលើកកិត្យានុភាព ឯករាជ្យភាព អធិបតេយ្យភាព និងភាពរីកចម្រើនរបស់កម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ» នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤៕
ដោយ ៖ សិលា