ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្ម ការរៀបចំពិព័រណ៍នាំចូល និងនាំចេញប្រទេសចិន (China Import and Export Fair “Canton Fair”) លើកទី១៣៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ សេចក្តីជូនដំណឹងស្ដីពី៖ ការរៀបចំពិព័រណ៍នាំចូល និងនាំចេញប្រទេសចិន (China Import and Export Fair “Canton Fair”) លើកទី១៣៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ផាចូវ(Pazhou) ទីក្រុងក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់លោក លោកស្រី ដែលជាពាណិជ្ជករ ផលិតករ និងសាធារណជនទូទៅឱ្យបានជ្រាបថា ក្រសួងពាណិជ្ជកម្ម នៃ សាធារណរដ្ឋប្រជាមានិតចិន សហការជាមួយរដ្ឋបាលប្រជាជនខេត្តក្វាងទុង នឹងរៀបចំពិព័រណ៍នាំចូល និងនាំ ចេញប្រទេសចិន (China Import and Export Fair “Canton Fair”) លើកទី១៣៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៥ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ផាចូវ (Pazhou) ទីក្រុង ក្វាងចូវ ខេត្តក្វាងទុង សាធារណរដ្ឋប្រជាមានិតចិន។

ពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏ធំរបស់ប្រទេសចិន ដែលមានតាំងបង្ហាញទំនិញចម្រុះ ច្រើនប្រភេទ និងទាក់ទាញអ្នកទស្សនាច្រើនជាងគេនៅក្នុងប្រទេសចិន ដោយបែងចែកជា៣ដំណាក់កាល៖ ដំណាក់កាលទី១៖ ចាប់ពីថ្ងៃទី១៥-១៩ ខែតុលា ឆ្នាំ២០២៤ ដោយមានដាក់តាំងបង្ហាញ ផលិតផលអេឡិចត្រូនិក អគ្គិសនី ផលិតផលប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងបន្លាស់រថយន្ត។ ដំណាក់កាលទី២៖ ចាប់ពីថ្ងៃទី២៣-២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានដាក់តាំង បង្ហាញ គ្រឿងតុបតែងគេហដ្ឋាន សម្ភារៈសំណង់ សម្ភារៈបន្ទប់ទឹក និងគ្រឿងសង្ហារឹម។ ដំណាក់កាលទី៣៖ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមាន ដាក់តាំងបង្ហាញ វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ ផលិតផល វេជ្ជសាស្ត្រ និងចំណីអាហារ។

គណៈកម្មការរៀបចំពិព័រណ៍ China Foreign Trade Centre បានផ្តល់ស្តង់ចំនួន១ស្តង់ដល់ កម្ពុជាដែលជាប្រទេសអភិវឌ្ឍន៍តិចតួច (LDC) សម្រាប់អញ្ជើញពាណិជ្ជករ និងផលិតករកម្ពុជា ចូលរួមតាំង ពិព័រណ៍ក្នុងដំណាក់ទី៣ខាងលើ ៕

ដោយ ៖ សិលា


ចែករំលែក៖