ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីលួចម៉ូតូនៅក្រុងបាវិត។

ការឃាត់ខ្លួនធ្វើឡើងនៅវេលាម៉ោង ១២និង១០នាទីថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ ស្ថិតនៅភូមិតែងម៉ៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

យោងតាម សមត្ថកិច្ចនគរបាលបានអោយដឹងថាជនសង្ស័យមានឈ្មោះ ហាន សៀងហៃ  អាយុ១៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត។

ប្រភពបន្តថា នៅវេលាម៉ោង៣រសៀល ថ្ងៃទី០៨ខែសីហាឆ្នាំ២០១៤ ប៉ុស្តិ៍នគបាលរដ្ឋបាលបាវិតបានទទួលពាក្យបណ្ដឹងមួយច្បាប់ពីប្រជាពលដ្ឋឈ្មោះ ភឿន តុលា ភេទប្រុសអាយុ២៧ឆ្នាំជនជាតិ​​ខ្មែរមានទីលំនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានរៀបរាប់ថា នៅវេលាម៉ោង៧ព្រឹក នាខែឆ្នាំដដែល ខ្លួនបានបញ្ឈរម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០២២ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1R-1494 នៅខាងមុខផ្ទះស្ថិតភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត រួចបានដកសោដាក់ទៅក្នុងថតទូជាមួយនឹងទូរស័ព្ទដៃOPPOមួយគ្រឿង ហើយក៏បានចូលទៅដេកក្នុងបន្ទប់។

រហូត ដល់ម៉ោង៩និង៣០នាទីព្រឹក ខ្លួនក៏ក្រោកពីដំណេកហើយរកមើលម៉ូតូនិងទូរស័ព្ទពុំឃើញ  ទើបដឹងថាមានចោរចូលលួចបាត់តែម្ដង។

ក្រោយពីទទួលបណ្ដឹងរួច សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្តិភាព និងឃើញភិនភាគចោរនោះ កំពុងជិះម៉ូតូចេញពីកន្លែងកើតហេតុ ។

រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី  ម្ចាស់ម៉ូតូបានរាយការណ៍មកសមត្ថកិច្ច ឃើញម៉ូតូដែលបាត់នោះហើយ គឺស្ថិតនៅភូមិតែងម៉ៅ ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចយើងបានសហការ ជាមួយនគរបាលស្រុកចន្ទ្រា ហើយក៏ឃាត់បានមុខសញ្ញាជនសង្ស័យ យកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០២២ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង 1R-1494  និងទូរស័ព្ទដៃ០១គ្រឿងម៉ាកoppo នៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ពិតប្រាកដមែន  ហើយជិះម៉ូតូនោះគេចខ្លួនទៅផ្ទះបងប្អូន នៅស្រុកចន្រ្ទា រីឯទូរស័ព្ទនោះ គឺខ្លួនលក់អោយមនុស្សម្នាក់មិនស្គាល់ឈ្មោះ បានប្រាក់១០ម៉ឺនរៀល  រហូតដល់ថ្ងៃទី១០ ខែសីហា ក៏ត្រូវម្ចាស់គេឃើញរូបខ្លួនតែម្ដង  ។

ក្រោយពីបានចម្លើយសារភាពរួច លោកអធិការក៏បានសុំយោបល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ធ្វើការការឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្តកិច្ចយើងកំពុងធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

ដោយ៖ សុថាន


ចែករំលែក៖