ព័ត៌មានទាន់ហេតុការណ៍៖

អគ្គស្នងការនគរបាលជាតិ តំណាងឱ្យកងកម្លាំងនគរបាលជាតិ ទាំងអស់ទូទាំងប្រទេស យើងខ្ញុំសូមប្រកាសគាំទ្រ ទាំងស្រុង លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានប្រកាសថា ៖ ក្នុងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងឲ្យកងកម្លាំងនគរបាលជាតិ ទាំងអស់ទូទាំងប្រទេស យើងខ្ញុំសូមប្រកាសគាំទ្រ ទាំងស្រុង លើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV DTA របស់រាជរដ្ឋាភិបាលកម្ពុជា ។ 

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្តថា ៖ គម្រោងនេះនឹងជួយផ្តល់អត្ថប្រយោជន៍ជាច្រើនដែលជួយលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗជាច្រើនទៀត ជាពិសេសជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើយ។

ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកំលាំងក្រោមអគ្គស្នងការនគបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV DTA ហើយប្រឆាំងដាច់ខាតចំពោះការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូ ដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ ៕

ដោយ ៖ សិលា


ចែករំលែក៖