ព័ត៌មានទាន់ហេតុការណ៍៖

នៅឆ្នាំ ២០២៤នេះកម្ពុជាបានកំពុងសាងសង់គម្រោងជាច្រើនដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាអោយដើរទៅមុខកាន់តែខ្លាំងបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅឆ្នាំ ២០២៤នេះកម្ពុជាបានកំពុងសាងសង់គម្រោងជាច្រើនដើម្បីជម្រុញសេដ្ឋកិច្ចកម្ពុជាអោយដើរទៅមុខកាន់តែខ្លាំងបន្ថែមទៀត។

ខាងក្រោមនេះជាគម្រោងធំៗទាំងបីរបស់កម្ពុជាក្នុងនោះមានដូចជា៖

1- អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ( Techo International Airport) ការងារ សាងសង់សម្រាប់ដំណាក់កាលទី១នេះ ត្រូវបានក្រុមហ៊ុនអះអាងថា គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ហើយអាចទទួលភ្ញៀវទេសចរបានចំនួន ១៣លាននាក់ក្នុង1ឆ្នាំ ហើយដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចទទួលភ្ញៀវ ទេសចរបានចំនួន៣០លាននាក់ក្នុង1ឆ្នាំ និងដំណាក់កាលទី៣ នឹងបញ្ចប់នៅឆ្នាំ២០៥០ អាចទទួលភ្ញៀវទេសចរបានចំនួន៥០លាននាក់ក្នុង១ឆ្នាំ

2- ព្រែកជីកហ្វូណនតេជោ គឺជា ព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់ កំពង់ផែស្វយ័តភ្នំពេញ ជាមួយ ក្រុងកែប និង ឈូងសមុទ្រថៃ ។

3- ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត ដែលមានចម្ងាយ ១៣៨គីឡូម៉ែត្រ និងមានស្ពានធំមួយឆ្លងកាត់ទន្លេមេគង្គ ដែលមានចម្ងាយប្រហែល៥គីឡូម៉ែត្រ ហើយផ្លូវនេះគ្រោងចំណាយថវិកាសាងសង់ប្រហែលជិត២ពាន់លានដុល្លារអាមេរិកហើយគ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០២៦ឬដើមឆ្នាំ២០២៧។ អរគុណសន្តិភាព! ។ នេះបើយោងតាមការបញ្ជាក់ពីផេក «យុវជន ធិបតី» នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ។ មានន័យថា ៖ ប្រទេសជាតិយើងមាន«សន្តិភាព» មានការ«អភិវឌ្ឍ» ត្រូវការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ ៕

ដោយ ៖ សិលា


ចែករំលែក៖