ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ របស់ក្រសួងព្រះបរមរាជវាំង
ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការ និងថ្កោលទោសចំពោះជនអនាមិក ដែលបានបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គម មានឈ្មោះ “ព្រះបរមរាជវាំង Royal Palace of Cambodia” និង”យុវជនក្រោមម្លប់ព្រះមហាក្សត្រ” ដែលចេញផ្សាយធ្វើឱ្យប៉ះពាល់ដល់ព្រះកិត្តិនាម ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល ព្រះអង្គកំពុងគង់ប្រថាប់បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តម ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរភាពជាតិ ។ ការប្រព្រឹត្តបែបនេះ គឺជាការបំពានច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ កម្ពុជា ដែលចែងថា “ អង្គ ព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ” ។
អាស្រ័យលើព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមខាងលើនេះ សង្គមជាតិកម្ពុជាទាំងមូល កំពុង ទទួលបានសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នៃ ព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងព្រះបរមរាជវាំង សូមប្រកាសដាច់អហង្ការចំពោះបណ្តាញទំនាក់ទំនងសង្គម ខាងលើ មិនមែនជាផេកផ្លូវការរបស់ក្រសួងព្រះបរមរាជវាំង ឡើយ ។
ក្រសួងព្រះបរមរាជវាំង សូមអំពាវនាវដល់ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចាត់វិធានការជាបន្ទាន់ឱ្យបានម៉ឺងម៉ាត់បំផុត តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន នៃព្រះរាជា ណាចក្រកម្ពុជា ៕
ដោយ ៖ សិលា