ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើ ហិង្សា ក្នុងគ្រួសារ (ម្តាយ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីប្រើអំពើ ហិង្សា ក្នុងគ្រួសារ (ម្តាយ) និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅត្រង់ចំណុចក្នុងផ្ទះលេខ១៥អឺ០ហ្សិត ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤។

ជនសង្ស័យឈ្មោះ យាន ចំណាន ភេទប្រុស ជនជាតិខ្មែរ មុខរបរមកនពិតប្រាកដ ស្នាក់នៅផ្ទះ១៥អឺ០ហ្សិត ផ្លូវលេខ១៦៦ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ដោយ៖ អរុណរះ


ចែករំលែក៖