ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកក្រគរឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅព្រលប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្សាចំបក់ ដឹកនាំដោយលោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចុះបង្ក្រាប និងឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់ ករណីជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន នៅចំណុចផ្លូវទៅកាច់កង់ ស្ថិតនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង១៩និង៤៥នាទី។ ក្នុងប្រតិបត្តិការនេះដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជាអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ផងដែរ។

លោកអធិការ មោក ភារម្យ បានបញ្ជាក់ឲ្យដឹងថា ដោយមានដីកាបង្កាប់ឲ្យចាប់ខ្លួនលេខ២៩/២៤ របស់ឈ្មោះ សំ ដារ៉ា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឃើញសំណុំរឿងព្រហ្មទណ្ឌលេខ៩២៩ ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានប្រព្រឹត្តបទល្មើស ជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃពិស ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ឈ្មោះ ចេង វឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នឹងដកហូតវត្ថុតាង ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ ទម្ងន់០,៧៩ ក្រាម(ថ្លឹងសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃចំនួន២គ្រឿង ,កាបូបលុយពណ៌ខ្មៅចំនួន១ ,ជញ្ជីងអេឡិចត្រូនិចសម្រាប់ថ្លឹងថ្នាំញៀនចំនួន១ ,ប្រអប់ពណ៌សសម្រាប់ដាក់ថ្នាំញៀនចំនួន១ ,សម្ភារៈជក់២កំប្លេរ ,កាំភ្លើងហ្គាស់ចំនួន១ដេីម(ខូច) ,លុយខ្មែរចំនួន២មុឺនរៀល ,ម៉ូតូម៉ាកCBRពណ៌ខ្មៅ គ្មានស្លាកលេខចំនួន១គ្រឿង ,បានធ្វើតេស្តទឹកនោមវិជ្ជមាន(+)មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោម។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀនខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕ដោយ៖តារា


ចែករំលែក៖