ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច បន្តរកឃើញយានយន្តល្មើសចំនួន ១៥៤គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ទូទាំងប្រទេសនាថ្ងៃទី២៣ សីហានេះ! 

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ១៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។

ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ២១៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤៤គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៧៤គ្រឿង និងម៉ូតូ ១៦៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ១៥៤គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៣១គ្រឿង និងម៉ូតូ ១២១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ថ្ងៃ ពីថ្ងៃទី១-២៣ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១១,៩០៤គ្រឿង, រថយន្តធំ ២៣១គ្រឿង, រថយន្តតូច ៣,៨២៨គ្រឿង, ម៉ូតូ ៧,៨៤៥គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,៧៤១គ្រឿង, រថយន្តធំ ១៣២គ្រឿង, រថយន្តតូច ២,៣៦៩គ្រឿង និងម៉ូតូ ៥,២៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា


ចែករំលែក៖