ខេត្តពោធិ៍សាត់៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃញី ចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ រក្សាទុក និងដោយខុសច្បាប់នូវសារធាតុញៀន យកមកអនុវត្តតាមនីតិវិធីច្បាប់។
ប្រភពដដែលបន្តថា កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃញី ដឹកនាំដោយលោកវ.ឯក កែវ សារិ អធិការនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កាលពីម្សិលមិញនេះ បានចុះបង្ក្រាបជនសង្ស័យដែលជាមុខសញ្ញាជួញដូរថ្នាំញៀន នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ណែម សុខគា (ហៅ គា ) ស្ថិតនៅភូមិក្រាំតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ជាលទ្ធផលបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកសម្ភារ:វត្ថុតាងដូចខាងក្រោម ៖
ជនសង្ស័យដែលបានឃាត់ខ្លួន
១- ឈ្មោះ ណែម សុខគា (ហៅ គា ) ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិក្រាំតាសែន សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ វិជ្ជមាន(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក)។
២-ឈ្មោះ សាយ សុនៅ ( ហៅ នៅ ) ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ សាលាគុំរូ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ វិជ្ជមាន(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក)។
៣-ឈ្មោះ វុទ្ធី ចាន់ថន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ ថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ វិជ្ជមាន(លទ្ធផលតេស្តស្វែងរកសារធាតុញៀនក្នុងទឹក)។
វត្ថុតាងចាប់យកបានរួមមាន ៖
១-ទូរស័ព្ទចំនួន ០២គ្រឿង
២-ដែកកេះសម្រាប់ជក់ថ្នាំចំនួន០១
៣-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនចំនួន ០១កំផ្លេ
៤-ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន ០១ កញ្ចប់តូច (ទម្ងន់ ០.៣៥ ក្រាម គិតសាច់ថ្នាំសុទ្ធ)
បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមជាមួយវត្ថុតាងត្រូវបានឃាត់ខ្លួននឹងរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់៕ដោយ៖តារា