ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជន ជាពិសេសបងប្អូន កម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា នៅព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ទីភ្នាក់ងារឧតុនិយមជប៉ុនបានផ្សាយអំពីការព្យាករចុងក្រោយនៃព្យុះ Shanshan ដែលមានសម្ពាធ ៩៨៥hPa ល្បឿនខ្យល់អតិបរមា ៣០ម៉ែត្រ ក្នុងមួយវិនាទី និងខ្យល់បក់អតិបរមា ៤៥ម៉ែត្រ ក្នុងមួយវិនាទី ដែលបោកបក់មកលើតំបន់ Kyushu, Kansai, Shikoku និង Chugoku នៃប្រទេសជប៉ុន។
ក្រសួងបាននិងកំពុងយកចិត្តទុកដាក់តាមដានស្ថានការណ៍វិវត្តន៍នៃខ្យល់ព្យុះទីហ្វុងនេះ ដោយបានធ្វើការ យ៉ាងជិតស្និទ្ធជាមួយស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន និងទីភ្នាក់ងារជ្រើសរើស ឯកជនទាំងអស់ ដើម្បីធានាថាបងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងតំបន់ Kyushu, Kansai, Shikoku និង Chugoku ទទួលបានការយកចិត្តទុកដាក់ និងស្ថិតនៅទីកន្លែងសុវត្ថិភាព។
ក្រសួងសូមអំពាវនាវដល់បងប្អូនកម្មសិក្សាការី-ពលករជំនាញដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេស ជប៉ុនទាំងអស់ ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបន្តយកចិត្តទុកដាក់ តាមដានស្ថានការណ៍ ព្រមទាំងអនុវត្តតាមការណែនាំរបស់អាជ្ញាធរជប៉ុន។
ក្នុងករណីទទួលរងផលប៉ះពាល់ ឬទទួលបានព័ត៌មានអំពីបងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែល រងផលប៉ះពាល់ សូមទំនាក់ទំនងមកអនុព័ន្ធការងារ (ទូរស័ព្ទលេខ៖ ០៨០ ៣៣៦២ ៦១៦៨) ឬស្ថានឯកអគ្គ រាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន (ទំព័រ Facebook៖ Royal Embassy of Cambodia in Japan ឬ ទូរស័ព្ទលេខ៖ ០៨០ ៤៦៨៩ ៩៣៧៤) ឬនាយកដ្ឋានមុខរបរ និងហត្ថពលកម្ម នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ (ទំព័រ Facebook៖ ការិយាល័យរកការឱ្យធ្វើនៅបរទេសទី៣– +៨៥៥ ៨៩ ៩៥៧ ៧៨៩)។៕
ដោយ ៖ សិលា