ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០៩នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង០២ក្រុមទំនាស់គ្នាប្រើកាំបិតបុ័ងតោកាប់គ្នាបណ្ដាលឱ្យភាគីម្ខាង របួសដើមដៃឆ្វេងដេរ១៥ថ្នេរ ,ប្រើដុំថ្មគប់គ្នា

ចែករំលែក៖

ភ្នំពេញ​៖​ លោកវរសេនីយ៍ឯក​ ស៉ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌទួលគោក​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៩នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ក្មេងទំនើង០២ក្រុមទំនាស់គ្នាប្រើកាំបិតបុ័ងតោកាប់គ្នាបណ្ដាលឲ្យភាគីម្ខាង របួសដើមដៃឆ្វេងដេរ១៥ថ្នេរ ,ប្រើដុំថ្មគប់គ្នា និងយកមួកការពារសុវត្ថិភាពវាយគ្នាទៅវិញទៅ) កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២៣​ និង០០នាទី​ ប្រព្រឹត្តនៅចំណុចមុខម៉ាត CIRCLE .K ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

      លោកអធិការ​ខណ្ឌរូបនេះ​ បានឱ្យដឹងទៀតថា​ ជនសង្ស័យ (ក្រុមទី១)​ មានដូចខាងក្រោម​៖

១-ឈ្មោះ ហែម សុភា ហៅ ម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងតម្លើងម៉ាស៊ីនកាត់ដេរ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ (ក្នុងហេតុការ ណ៍ កាន់កាំបិតបុ័ងតោ) ។

២-ឈ្មោះ នួន លីហ័រ ហៅ ហួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។  (ក្នុងហេតុការ ណ៍ កាន់ដុំថ្ម) ។

៣-ឈ្មោះ ភា សុខហេង ហៅ តូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

៤-ឈ្មោះ កង សុផាណេត ហៅ ណេតតូច  ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០B វិទ្យាល័យ ហ៊ុន សែន តាំងគោក ស្នាក់នៅបណ្ដោះអាសន្ន បន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១  ភូមិ១១  សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

៥-ឈ្មោះ នី  វ៉ាន់ដេត ហៅ ដេតតូច ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។(ក្នុងហេតុការ ណ៍ កាន់ដុំថ្ម) ។

៦-ឈ្មោះ ស សំណាង ហៅ ណាង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករលើកស្រាបៀរ ស្នាក់នៅបន្ទប់ជួលលេខ០០៤ ផ្លូវលេខ២៧១ ក្រុមទី៣១ ភូមិ១១ សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។

      ចំណែក​ជនសង្ស័យ (ក្រុមទី២)​ មានដូចខាងក្រោម​៖

១-ឈ្មោះ រឹម និសារ ហៅ សារ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១  ក្រុមទី៣១  ភូមិ១១ សង្កាត់ទឹកល្អក់ទី៣  ខណ្ឌទួលគោក  រាជធានីភ្នំពេញ ។ (ក្នុងហេតុការ ណ៍ កាន់មួកការពារសុវត្ថិភាព) ។

២-ឈ្មោះ ហ៊ុល សុវណ្ណភូមិ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម  ខណ្ឌសែនសុខ  រាជធានីភ្នំពេញ ។ (ក្នុងហេតុការ ណ៍ កាន់ដុំថ្ម) ។

៣-ឈ្មោះ ឡេន សឺឡុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅបន្ទប់ម្ដុំទួលសង្កែរ ផ្លូវបេតុង សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ ។

    *វត្ថុតាងចាប់យកមាន ៖ កាំបិតបុ័ងតោដងឈើចំនួន០១ (ចាប់យកពីជនសង្ស័យឈ្មោះ ហែម សុភា ហៅ ម៉ៅ ប្រើកាប់ទៅលើគូរទំនាស់ឈ្មោះ  ឡេន សឺឡុង បណ្ដាលឲ្យរបួសដើមដៃឆ្វេងដេរ១៥ថ្នេរ ) និងដុំឥដ្ឋប្រហោងចំនួន០៣ដុំ (ចាប់យកពីឈ្មោះ នី  វ៉ាន់ដេត ហៅ ដេតតូច ចំនួន០២ដុំ) និងចាប់យកពីឈ្មោះ នួន លីហ័រ ហៅ ហួរ ចំនួន០១ដុំ

    បច្ចប្បន្ន៖ ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

ដោយ​៖ តារា​


ចែករំលែក៖