ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការ ចំពោះកិច្ចដេីម្បីពិនិត្យ និងជ្រេីសរេីសមន្ត្រីជាប់កិច្ចសន្យានៃ អ.ដ.ក. សូមជូនដំណឹង អំពីកិច្ចដំណេីរការនៃការជ្រេីសរេីសមន្ត្រីជាប់កិច្ចសន្យាចំនួន ២៥ រូបនៃ អ.ដ.ក.

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យ និងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យានៃអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ សូមជម្រាបជូនដំណឹងដល់បេក្ខជនទាំងអស់ដែលបានដាក់ពាក្យសុំចូលបម្រើការងារជា មន្ត្រីជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជ្រាបថា៖ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរ ជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដើម្បីធានានូវតម្លាភាព សុក្រឹតភាព ភាព ត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ២៥ រូប នៃ អ.ដ.ក. ដោយគោរពតាម គោលការណ៍គុណាធិបតេយ្យ, កិច្ចដំណើរការនៃការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាទាំង ២៥ រូប នៃ អ.ដ.ក. នេះ នឹងត្រូវធ្វើឡើងតាមបែបបទ នីតិវិធី និងដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាលទី១ ៖ ជ្រើសរើសយកបេក្ខជនចំនួន ២០០ រូប សម្រាប់ធ្វើការសម្ភាសនៅដំណាក់កាល ទី២។ ការជ្រើសរើសយកបេក្ខជនចំនួន ២០០ រូប នៅដំណាក់កាលទី១នេះ នឹងត្រូវធ្វើឡើងតាមវិធីសាស្ត្រ ដូចខាងក្រោម៖

ទី១៖ បេក្ខជនចំនួន ៥០ រូប ត្រូវជ្រើសរើសតាមរយៈការពិនិត្យ និងវាយតម្លៃលើពាក្យស្នើសុំរបស់ បេក្ខជន ដោយផ្អែកតាមលក្ខណៈវិនិច្ឆ័យសំខាន់ចំនួន ៤ គឺ៖ (១)- កម្រិតសញ្ញាបត្ររបស់ បេក្ខជន (២)- បទពិសោធជំនាញរបស់បេក្ខជនពាក់ព័ន្ធនឹងផ្នែកដែលបេក្ខជនបានដាក់ពាក្យ (៣) – កម្រិតអាយុរបស់បេក្ខជន និង(៤)- លក្ខខណ្ឌអនុគ្រោះចំពោះបេក្ខជនដែលជាព្រះសង្ឃ ជនមានពិការភាព ជនជាតិដើមភាគតិច ឬបេក្ខជនដែលមកពីតំបន់ដាច់ស្រយាល។ ផ្អែកលើ លក្ខណៈវិនិច្ឆ័យនេះ គណៈកម្មការចំពោះកិច្ចបានជ្រើសរើសរួចហើយនូវបេក្ខជនចំនួន ៥០ រូប ដូចមាននៅក្នុងបញ្ជីរាយនាមបេក្ខជនដែលត្រូវបានជ្រើសរើសជាប់សម្រាប់ធ្វើការសម្ភាស ដែល ត្រូវបានជូនដំណឹងដោយគណៈកម្មការចំពោះកិច្ច កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

ទី២៖ បេក្ខជនចំនួន ១៥០ រូប នឹងត្រូវធ្វើការជ្រើសរើសតាមរយៈការសម្ភាសផ្ទាល់មាត់ itលើ ជំនាញបច្ចេកទេសពីក្នុងចំណោមបេក្ខជនទាំងអស់ផ្សេងទៀត ដែលមិនត្រូវបានជ្រើសរើស តាមវិធីសាស្ត្រទី១ ខាងលើ។

ដំណាក់កាលទី២ ៖ បេក្ខជនទាំង ២០០ រូប ដែលត្រូវបានជ្រើសរើសជាប់ក្នុងដំណាក់កាលទី១ ខាង លើ នឹងត្រូវឆ្លងកាត់ការសម្ភាសដោយគណៈមេប្រយោគដែលស្ថិតនៅក្រោមការដឹកនាំ និងត្រួតពិនិត្យ ដោយផ្ទាល់ដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ជាប្រធាន អ.ដ.ក. ដែលនឹងសម្រេចជ្រើសរើសយកបេក្ខជនជ័យលាភីចុងក្រោយចំនួន ២៥ រូប សម្រាប់បម្រើការងារជាមន្ត្រីជាប់កិច្ចសន្យានៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។

គណៈកម្មការចំពោះកិច្ច នឹងជូនដំណឹងអំពីកាលបរិច្ឆេទ និងដំណាក់កាលទី២ ខាងលើនេះ នៅពេលក្រោយ។ និងទីកន្លែងនៃការសម្ភាសនៅដំណាក់កាលទី១

ដើម្បីធានានូវតម្លាភាព សុក្រឹតភាព ភាពត្រឹមត្រូវ និងយុត្តិធម៌សម្រាប់ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ទាំង ២៥ រូប ខាងលើ, តាមការស្នើសុំរបស់ អ.ដ.ក. អង្គភាពប្រឆាំងអំពើពុករលួយនឹងចូលរួមសង្កេតការណ៍លើ កិច្ចដំណើរការនៃការជ្រើសរើសទាំង ២ ដំណាក់កាលនេះផងដែរ។

អាស្រ័យហេតុនេះ សូម បេក្ខជនទាំងអស់ដែលបានដាក់ពាក្យសុំចូលបម្រើការងារជាមន្ត្រីជាប់ កិច្ចសន្យានៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា


ចែករំលែក៖