ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២៦ ខែ​សីហា ឆ្នាំ២០២៤ វេលាម៉ោង​២និង​៣០នាទីទៀបភ្លឺ ត្រង់ចំណុច​​ផ្លូវបេតុង ក្រុមទី​៨​ ភូមិ​ទួលសងែ្ក សង្កាត់​ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានអោយដឹងថា ជនសង្ស័យឈ្មោះ សារ៉ាយ រស្មី អាយុ២៤ឆ្នាំ មានទីលំនៅបន្ទប់ជួល ក្រុម៥ ភូមិ​ទួលសងែ្ក សង្កាត់​ទួលសង្កែទី១ ខណ្ឌ​ឬស្សីកែវ មុខរបរ មិនពិតប្រាកដ។ 

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បន្តថា ៖ សម្ភារៈដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៦កញ្ចប់។ទូរស័ព្ទ០១គ្រឿងម៉ាកOPPO (ចាស់) ពណ៌ខៀវ។ ប្រអប់ពណ៌សតូចសម្រាប់ដាក់គ្រឿនញៀនចំនួន០១។

ចំពោះមុខ កម្លាំងជំនាញខណ្ឌកំពុងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖