ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖
១- ចូលមកដល់ពេលនេះដល់ពេលគេបំបែកបំបាកផ្ទៃក្នុងជួរកងប្រដាប់អាវុធ = ពួកប្រឆាំងខ្លាចអត់ការធ្វើ ចេះតែបង្កើតរឿង។
២- កុំអួតថាមានបាតុករដល់៣ម៉ឺននាក់ = គឺបានតែ៣០%ទេ មិនទាន់ជាសម្លេងភាគច្រើនទេ។
៣- អាអ្នកដែលយកឈ្មោះខ្មែរទៅចាក់ចោលឯបរទេសទេដែលបង្ខូចឈ្មោះជាតិខ្មែរ = បាតុកម្មជាដើមហេតុនាំឲ្យខ្មែរស្អប់ខ្មែរ។
៤- ពួកអាធ្វើបាតុកម្មនឹងហើយដែលយកខ្មែធ្វើជាខ្មាំងសត្រូវ = ធ្វើឲ្យខ្មែរស្អប់ខ្មែរដោយសារតែជឿការញុះញង់ពីជនក្បត់ជាតិ។
៥- តំបន់ CLV មិនមែនជាតំបន់សហព័ន្ធឥណ្ឌូចិនទេ = គឺជាតំបន់អភិវឌ្ឈន៍ត្រីកោណរវាងខេត្តកម្ពុជា-ខេត្តឡាវ-ខេត្តវៀតណាម មានតែប៉ុន្មានខេត្តទេ។
៦- បើសហព័ន្ធឥណ្ឌូចិន = គឺជាបណ្តាប្រទេសទាំង៣គឺប្រទេសកម្ពុជា ប្រទេសឡាវ និងប្រទេសវៀតណាម នេះគ្រាន់តែជាគំនិតគិតទេ។
៧- ថាច់ជាមនុស្សក្រៅគណបក្សប្រជាជនកម្ពុជា = ការនិយាយពីគណបក្សប្រជាជនកម្ពុជាគ្មានអ្វីក្រៅពីការមួលបង្កាច់ទេ។
៨- ក្រុមឧទ្ទាមក្រៅច្បាប់តែងតែនិយាយមួលបង្កាច់គណបក្សប្រជាជនកម្ពុជា = ដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។
៩- ចង់យកឈ្នះគណបក្សប្រជាជនកម្ពុជា = មានតែនិយាយបន្តុះបង្អាប់គណបក្សប្រជាជនកម្ពុជា។
១០- តែសច្ចៈធម៌នៅតែសច្ចៈធម៌ = អតីតៈបក្សប្រឆាំងនៅតែចាញ់គណបក្សប្រជាជនកម្ពុជា? ៕
ដោយ ៖ សិលា