ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបង្ហាញមុខជាសាធារណៈ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២២៤នេះ មុនបញ្ចូនទៅតុលាការ ចាត់ការតាមច្បាប់ ដោយជននេះជាប់ពាក់ព័ន្ធករណីជួញដោយខុសច្បាប់ នូវសារធាតុញៀន ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងផ្ទះលេខ បេតុង វត្តស្លែងស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដោយខុសច្បាប់ នូវសារធាតុញៀន។
ជនសង្ស័យឈ្មោះ ភឿន សុខលាភ ភេទប្រុស ជនជាតិខ្មែរ មុខរបរលក់សាច់ក្រក មានទីលំនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ថង់ធំល្មមចំនួន១កញ្ចប់ថង់,តូច ចំនួន១កញ្ចប់ថង់, ទូរសព្ទ័ដៃម៉ាកOPPO ពណ៌ខ្មៅ ចំនួន០១គ្រឿង, ថង់សម្រាប់ច្រក់គ្រឿងញៀន ចំនួន០១ ,ទុយយោសម្រាប់ចូកគ្រឿងញៀន ចំនួន០១, សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១។
បច្ចុប្បន្ននេះ ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ ៖ ភារ៉ា ដង្កោ