ព័ត៌មានទាន់ហេតុការណ៍៖

អុីរ៉ង់បានសម្តែងការគាំទ្រចំពោះការវាយប្រហាររបស់ក្រុមហេសបូឡាហ៍លើអ៊ុីស្រាអែល

ចែករំលែក៖

អុីរ៉ង់បានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការវាយប្រហារដោយក្រុម Hezbollah លើអុីស្រាអែល ដោយនិយាយថា អុីស្រាអែលមិនអាចទប់ស្កាត់ការវាយប្រហារបែបនេះទៀតទេ។

មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បាននិយាយថា ក្រុមនេះបានវាយប្រហារមូលដ្ឋានចារកម្មអ៊ីស្រាអែលដ៏សំខាន់មួយ ប៉ុន្តែយោធាអុីស្រាអែលបានទទូចថាមូលដ្ឋានមិនត្រូវបានវាយប្រហារនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់ លោក Nasser Kanani បាននិយាយថា អុីស្រាអែលបានបាត់បង់សមត្ថភាពវាយប្រហារ ហើយត្រូវប្តូរទៅទីតាំងការពារវិញ។

លោក Kanani បានសង្កត់ធ្ងន់ថា ការវាយលុករបស់ក្រុម Hezbollah “បានរីករាលដាលយ៉ាងជ្រៅទៅក្នុងទឹកដីដែលកាន់កាប់” ហើយបាននិយាយថា “តុល្យភាពយុទ្ធសាស្រ្តបានផ្លាស់ប្តូរជាមូលដ្ឋានក្នុងទិសដៅមិនអំណោយផលដល់អុីស្រាអែល” ។

ប្រធានសភាអុីរ៉ង់លោក Mohammad Bagher Ghalibaf បានប្រៀបធៀបការវាយប្រហារនេះទៅនឹងការបរាជ័យរបស់អុីស្រាអែលក្នុងសង្គ្រាមជាមួយក្រុមហេសបូឡាហ៍ក្នុងឆ្នាំ ២០០៦ ដោយនិយាយថាអុីស្រាអែលមិនអាចលាក់បាំងការបរាជ័យនេះបានទេ។

នៅថ្ងៃដដែលនោះ អុីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើប្រទេសលីបង់ ដោយនិយាយថា ខ្លួនបានបំផ្លាញគ្រាប់រ៉ុក្កែតជាច្រើនរបស់ Hezbollah និងការពារការវាយប្រហារដ៏ធំមួយ៕ ដោយធីរីណា

រូបថត: congluan


ចែករំលែក៖