ព័ត៌មានទាន់ហេតុការណ៍៖

ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ! លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ២៧ កក្កដា ចំនួន ១៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៦នាក់ 

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៦នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៧ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៦នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់)

+ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២៨នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ៣ករណី ឃាត់ ១៣នាក់(ស្រី ១នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៧ ខែកក្កដា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៧៩,៣៦ក្រាម។

-មេតំហ្វេតាមីន(Wy)= ៦,៦៩ក្រាម។

-កេតាមីន(Ke)= ១៦៨,០ក្រាម។

លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៨អង្គភាព

១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៣៥ក្រាម។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៣,០២ក្រាម។

៤ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ៥ករណី ឃាត់ ១៦នាក់ ស្រី ១នាក់ ចាប់យកIce ៤៦,១២ក្រាម។

៥ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ២នាក់ ចាប់យកIce ០,១៥ក្រាម និងKe ១៦៨,០ក្រាម។

៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ៣,៦៥ក្រាម។

៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ស្រី ១នាក់។

៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៣,៨៤ក្រាម។

PM : ៣អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកWy ៦,៦៩ក្រាម។

២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៣ក្រាម។

៣ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕

ដោយ ៖ សិលា


ចែករំលែក៖