ព័ត៌មានទាន់ហេតុការណ៍៖

សប្បុរសជនពីគ្រប់មជ្ឈដ្ឋានដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” មានលក្ខណះផុសផលបំផុត ! 

ចែករំលែក៖

ភ្នំពេញ ៖ កើតចេញពីឆន្ទះ មនសិការ ស្រឡាញ់ជាតិ ការពារសន្តិភាព ពិតណាស់ថា ៖ មានសប្បុរសជនពីគ្រប់មជ្ឈដ្ឋានដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ផ្តោតការកសាងផ្លូវក្រវ៉ាត់ព្រំដែន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីសាមគ្គី ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយចូលរួមក្នុងការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យ បានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមថ្លែងអំណរគុណ ចំពោះការចូលរួម និងសូមបងប្អូន អ៊ំពូមីង តាយាយដែលមានបំណងចូលជាបន្ត សូមចូលរួមទៅតាមលទ្ធភាព តាមរយៈ ក្រុមការងារ និងគណនីធនាគារដែលបានប្រកាសជូន។

សូមបញ្ជាក់ថា ៖ គ្រាន់តែក្នុងថ្ងៃនេះ ! មានសប្បុរសជនពីគ្រប់មជ្ឈដ្ឋានដែលបានបរិច្ចាគថវិកាចូលរួមក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ចូលខ្ទង់លាននាក់ទៅហើយ ខ្មែរស្រឡាញ់ខ្មែរ បូរណភាពទឹកដី ការពារសន្តិភាព រួបរួមគ្នាកសាងរដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនប្រទេសកម្ពុជា ។ គោលបំណងនៃមូលនិធិ គឺផ្តល់ឱកាសឱ្យប្រជាជនគ្រប់រូបបានចូលរួមកសាង និងការពារបូរណភាពទឹកដីប្រទេសកម្ពុជា ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖