ព័ត៌មានទាន់ហេតុការណ៍៖

យានយន្តល្មើសចំនួន ២០៣គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅថ្ងៃទី២៧ សីហា! 

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា រកឃើញយានយន្តល្មើសចំនួន ២០៣គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ ។

ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ២៣០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៧៣គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ៦៤គ្រឿង និងម៉ូតូ ៣០៥គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ២០៣គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ១៨គ្រឿង និងម៉ូតូ ១៨៤គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៧ថ្ងៃ ពីថ្ងៃទី១-២៧ ខែសីហា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១៣,២៨៣គ្រឿង, រថយន្តធំ ២៤៧គ្រឿង, រថយន្តតូច ៤,១១០គ្រឿង, ម៉ូតូ ៨,៩២៦គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,៥៥៨គ្រឿង, រថយន្តធំ ១៣៦គ្រឿង, រថយន្តតូច ២,៥៣៦គ្រឿង និងម៉ូតូ ៥,៨៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ៕ដោយ៖តារា


ចែករំលែក៖