ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចែកចាយគ្រឿងញៀនខុសច្បាប់ម្នាក់នៅស្រុកសំឡូត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានឱ្យដឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការ បង្ក្រាបបានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីរសៀលម្សិលមិញនេះ នៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ អែម នាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំចាត់ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន ៖

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។

-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ៤៩គ្រាប់ ។

-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន០១

-ថង់សម្រាប់រំលែកថ្នាំញៀនលក់មួយចំនួន

-ទូរស័ព្ទដៃចំនួន០១គ្រឿង

-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាវេវ ឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង1A-1335 ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ដោយ៖ តារា

 


ចែករំលែក៖