ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ សូមឆ្លើយតបជូនសាធារណជនទៅនឹងផេកហ្វេសប៊ុក វុទ្ធីព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយវីដេអូសកម្មភាពកូនសិស្សសាលាវិទ្យាល័យសិរីមង្គល ជក់បារីអេឡិចត្រូនិក រួចបង្ហោញក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ក្រោយពីទទួលបានព័ត៌មានរួច អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកមុខកំពូល បានបញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖
ករណីបង្ក្រាបក្មេងទំនើង(ប្រេីប្រាស់បារីអេឡិចត្រូនិកនៅសាធារណៈ) ដោយកើតហេតុនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២២ និង១៣នាទី នៅចំណុច តាមរោងលក់បាយសាលាវិទ្យាល័យសិរីមង្គល ភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជាក់ស្ដែងក្រុមក្មេងទំនើង ចំនួន០៧នាក់ រួមមាន៖
*១.ឈ្មោះ មឿន ឡេណា ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅសព្វថ្ងៃ ភូមិស្ពានថ្មី ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
*២.ឈ្មោះ សុខុម កញ្ញា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ។
-មានទីលំនៅសព្វថ្ងៃ ភូមិស្ពានថ្មី ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
*៣.ឈ្មោះ សុន ណារត្ន័ ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃ ភូមិពោធិរលំឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល ។
*៤.ឈ្មោះ ទីន រក្សា ភេទស្រីអាយុ១៦ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
*៥.ឈ្មោះ ហាន ស្រីលាភ ភេទស្រីអាយុ១៨ឆ្នាំមុខរបរកម្មករទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
*៦.ឈ្មោះ វី ដានីតា ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
*៧.ឈ្មោះ ម៉ៅ ចាន់ធី ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
-អ្នកទាំង០៧នាក់ បានធ្វើតេស្តរកសារធាតុញៀន(អវិជ្ជមាន)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទី ឈ្មោះទាំង០៧នាក់ខាងលេីបានទៅរៀននៅវិទ្យាល័យសិរីមង្គលស្ថិតនៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ជាធម្មតា លុះដល់ម៉ោងចេញលេងនៅម៉ោង១០:០០នាទី ឈ្មោះ ហាន ស្រីលាភ បានបបួលអ្នកទាំង០៦នាក់ទៀតទៅទិញភេសជ្ជៈហូបនៅខាងក្រោយសាលាកន្លែងរោងលក់បាយពេលកំពុងតែអង្គុយជុំគ្នានោះឈ្មោះ ហាន ស្រីលាភ បានទាញទូរស័ព្ទមកឡាយវីដេអូក្នុងFacebook របស់ខ្លននិយាយលេងហើយបានយកបារីអេឡិចត្រូនិកមកជក់តែម្ដង។
រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤វេលាម៉ោង២២ និង១៣នាទីយប់ កម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានថា៖ មានសិស្សានុសិស្សវិទ្យាល័យសិរីមង្គលជុំគ្នាឡាយវីដេអូជក់បារីអេឡិចត្រូនិក ក្រោយពីទទួលព័ត៌មានរួចកម្លាំងប៉ុស្តិ៍រកាកោងទី២ សហការជាមួយកម្លាំងជំនាញស្រុកចុះមកហៅក្រុមក្មេងខាងលេីមកសាកសួរនៅប៉ុស្តិ៍តែម្ដង។
គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងខាងលេីបានសារភាពថាខ្លួនពិតជាបានជក់បារីអេឡិចត្រូនិកបង្ហោះឡាយវីដេអូក្នុងFacebookពិតប្រាកដមែន។ ចំពោះក្រុមក្មេងទំនើងទាំង០៧នាក់ត្រូវបានធ្វើការអប់រំណែនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ និងបានអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំបន្ត៕
ដោយ៖ តារា