ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែនថ្លែងថា រដ្ឋPoltavaបានរងការវាយប្រហារដោយមីស៊ីលដែលបណ្តាលឱ្យមនុស្សចំនួន ៥១នាក់ស្លាប់បាត់បង់ជីវិត

ចែករំលែក៖

អន្តរជាតិ ៖ នេះជាផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ បញ្ជាក់ឱ្យដឹងថា ៖ យប់ថ្ងៃទី ៣ ខែកញ្ញា លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានថ្លែងក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូថា រដ្ឋPoltavaរបស់អ៊ុយក្រែនបានរងការវាយប្រហារដោយមីស៊ីលនៅថ្ងៃដដែល ដែលបណ្តាលឱ្យមនុស្សចំនួន ៥១នាក់ស្លាប់បាត់បង់ជីវិតនិងមនុស្ស២៧១នាក់រងរបួល។

គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Zelensky បាននិយាយថា កងទ័ពរុស្ស៊ីបានបាញ់មីស៊ីលបាលីស្ទិកចំនួនពីរគ្រាប់ ទៅក្នុងរដ្ឋPoltavaនៅថ្ងៃដដែលនោះ ហើយអ៊ុយក្រែនបានចេញការព្រមានដែនអាកាសភ្លាមៗដែរ។ បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធរបស់អ៊ុយក្រែន កំពុងអនុវត្តការងារជួយសង្គ្រោះ និងរបាសសម្អាតនៅកន្លែងកើតហេតុ ហើយនឹងខិតខំប្រឹងប្រែងជួយសង្គ្រោះអាយុជីវិតមនុស្សឱ្យអស់ពីលទ្ធភាព។ ស្ថាប័ននីតិប្រតិបត្តិរបស់អ៊ុយក្រែន និងក្រសួងការពារជាតិកំពុងស៊ើបអង្កេតចំពោះការវាយប្រហារលើកនេះ៕

ដោយ ៖ សិលា


ចែករំលែក៖