តុលាការបង់ក្លាដែសបានកាត់ទោស ឧក្រិត្តកម្មសង្គ្រាមនៅក្នុងសង្គ្រាមជាមួយប៉ាគីស្ថានកាលពីឆ្នាំ១៩៧១ ទើបតែបាន បញ្ចប់ដោយលទ្ធផលអតីតតំណាងរាស្ត្រមួយរូបរបស់បង់ក្លាដែសត្រូវកាត់ទោស ប្រហារជីវិត និង៧នាក់ទៀតត្រូវជាប់គុក មួយជីវិត។
លោក Sakhawat Hossain អតីតសមាជិករដ្ឋសភាមកពីគណបក្ស Jamaat e islami ត្រូវកាត់ទោសប្រហារជីវិតកាលពីថ្ងៃទី ១០ ខែសីហា។ លោក Sakhawat Hossain ក៏មានវត្តមាននៅក្នុងតុលាការដើម្បីស្តាប់ការសម្រេចផងដែរ។
លោក Sakhawat Hossain ជាបុគ្គលយ៉ាងសំខាន់នៅក្នុងអង្គការអ៊ិស្លាម Chhatra Sangha នៅពេលនោះជាក្រុមយុវជនរបស់ បក្ស Jamaat e islami ហើយត្រូវបានកាត់ទោសពីបទចូលរួមជួយដល់កម្លាំងទាហាន ប៉ាគីស្ថានសម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើន។
លោក Hossein ក្រោយមកបានចាក ចេញពីគណបក្ស Jamaat e islami ហើយ ទៅចូលរួមជាមួយគណបក្សសង្គមនិយមប្រជាជនបង់ក្លាដែសដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី Khaleda Zia ។ នៅក្នុងពេល តុលាការបើកសវនាកាលោក Hossein ជាសមាជិកគណបក្ស Jatiya ដឹកនាំដោយ មេផ្តាច់ការ H.M Ershad ។ មេធាវីរបស់ លោក Hossein បានបញ្ជាក់ថា នឹងបន្តតវា៉ទៅលើសេចក្តីសម្រេចខាងលើរបស់តុលាការ។
រដ្ឋាភិបាលបង់ក្លាដែសបានចោទប្រកាន់ កម្លាំងទាហានប៉ាគីស្ថានក្រោមការជួយជ្រោមជ្រែងពីមនុស្សមួយចំនួននៅក្នុងតំបន់ បានសម្លាប់ពលរដ្ឋស្លូតត្រង់ជាង៣លាននាក់ និងរំលោភបំពានលើស្ត្រីជាង២សែននាក់នៅឆ្នាំ១៩៧១។
នាយករដ្ឋមន្ត្រី Sheikh Hasina បាន ចេញបញ្ជាឲ្យតាមចាប់ខ្លួនអ្នកដែលរួមដៃឲ្យទាហានប៉ាគីស្ថាន។ នៅពេលនេះមានមនុស្សជាង២០នាក់ត្រូវបានកាត់ទោស ក្នុងនោះមាន៥នាក់ជាអតីតមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស Jamaat e islami ត្រូវកាត់ ទោសប្រហារជីវិត។
គណបក្ស Jamaat e islami បានប្រកាស ប្រឆាំងបង់ក្លាដែសប្រកាសឯករាជ្យចេញពីប្រទេសប៉ាគីស្ថាននៅឆ្នាំ១៩៧១ ហើយ បានបង្កើតកម្លាំងប្រដាប់អាវុធជួយដល់ ទាហានប៉ាគីស្ថានចាប់ខ្លួនអ្នកស្នេហាជាតិទាមទារឯករាជ្យ៕ ម៉ែវ សាធី