ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីហ៊ីលឡារី គ្លីនតុន៖ លោកដូណាល់ ត្រាំ ដើរហួសព្រំដែនពេលជំរុញឲ្យមានអំពើហិង្សា

ចែករំលែក៖

បេក្ខភាពប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បានថ្កោលទោសយ៉ាងខ្លាំង ដល់គូប្រជែងមកពីគណបក្សសាធារណ រដ្ឋលោក ដូណាល់ ត្រាំ ថា បានដើរហួសព្រំដែននៅពេលដែលលោកនិយាយជំរុញឲ្យមានអំពើហិង្សាកើតឡើងសំដៅទៅលើលោកស្រី។

កាលពីថ្ងៃទី១០ ខែសីហា លោកស្រី ហ៊ីលឡារី គ្លីនតុន បានបញ្ជាក់នៅក្នុង ពេលនិយាយទៅកាន់អ្នកគាំទ្រលោកស្រីក្នុងទីក្រុង Des Moines រដ្ឋIowa ថា «កាលពីពេលកន្លងទៅថ្មីៗនេះយើងបានឮសម្តី និយាយខ្វះស្មារតីទទួលខុសត្រូវរបស់លោក ត្រាំ ហើយការនិយាយនោះគឺដើរហួសព្រំ ដែន»។ លោកស្រីបញ្ជាក់ទៀតថា សម្តីរបស់ បេក្ខភាពប្រធានាធិបតីឬក៏ក្លាយជាប្រធានាធិបតីសម្តីទាំងនោះនឹងនាំមកនូវផល អាក្រក់សម្រាប់សង្គមជាតិ ។

នៅមុននេះមួយថ្ងៃលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ក្រុមអ្នកគាំទ្រឲ្យប្រើប្រាស់កាំភ្លើងនៅអាមេរិកអាចនឹងធ្វើឃាតលោកស្រី ហ៊ីលឡារីគ្លីនតុន ប្រសិនបើលោកស្រីជំរុញឲ្យអនុម័តច្បាប់ហាមប្រាមប្រើប្រាស់កំាភ្លើងនៅអាមេរិកនោះ។

ការវិភាគខាងលើរបស់លោក ត្រាំ រងការរិះគន់យ៉ាងខ្លាំងពីគណបក្សប្រជាធិបតេយ្យការប្រកាសបែបនេះមិនស័ក្តិសមជាបេក្ខភាពតំណាងឲ្យគណបក្សមួយចូលរួមប្រជែងតំណែងប្រធានាធិបតីអាមេរិកឡើយ។ លោកស្រីបានព្រមានថា លោក ត្រាំ នឹង ជួបផលលំបាកក្នុងការប្រកួតប្រជែងចូល កាន់សេតវិមាននៅពេលដែលលោកនិយាយ ស្តីមិនប្រយ័ត្នប្រយែន។ សកម្មភាពរបស់ លោក ដូណាល់ ត្រាំ មិនអាចក្លាយជាប្រធា នាធិបតី និងអគ្គមេបញ្ជាការកងទ័ពអាមេ រិកដឹកនាំប្រទេសមហាអំណាចនោះឡើយនិងបង្កឲ្យពិភពលោកទាំងមូលរួមទាំងអាមេរិកផងប្រឈមនឹងគ្រោះថ្នាក់។

កាលពីថ្ងៃទី៩ ខែសីហា បេក្ខភាពមក ពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានថ្លែងសុន្ទរកថា បង្កឲ្យមានវិវាទ កាន់តែខ្លាំងឡើងដោយលោកបានគាំទ្រសិទ្ធិប្រើប្រាស់អាវុធ ហើយអ្នកដែលគាំទ្រ ប្រើប្រាស់អាវុធនោះនឹងមិនបោះឆ្នោតឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន នោះឡើយ នៅខែវិច្ឆិកាខាងមុខ។

មានប្រសាសន៍នៅក្នុងយុទ្ធនាការឃោស នារកសំឡេងឆ្នោតក្នុងទីក្រុង Wilmington ភាគខាងជើងរដ្ឋការ៉ូលីណាលោក ត្រាំ បញ្ជាក់ថា ប្រសិនបើលោកជាប់ឆ្នោតជា ប្រធានាធិបតីនោះគឺជាការជ្រើសរើសរបស់ពលរដ្ឋ ហើយលោកនឹងទុកឲ្យពលរដ្ឋប្រើប្រាស់រក្សាអាវុធដោយសេរីដូចដើមមិនមានច្បាប់ហាមប្រាមឡើយ។

ចំពោះលោកស្រី ហ៊ីលឡារី គ្លីនតុន វិញ មកទល់ពេលនេះលោកស្រីបានបង្ហាញពី ការប្តេជ្ញាចេញច្បាប់គ្រប់គ្រងការលក់ដូរអាវុធដើម្បីបញ្ចៀសការធ្លាក់ចូលទៅក្នុងដៃជនទុច្ចរិតគំរាមកំហែងដល់អាយុជីវិត ពលរដ្ឋស្លូតត្រង់។ តាមតួលេខពលរដ្ឋអាមេ រិកដល់ទៅ៩០ភាគរយប្រើប្រាស់កាំភ្លើង ទុកការពារខ្លួនដែលជាប្រពៃណីរបស់អាមេ រិកតាំងពីដើមរៀងមក៕ ម៉ែវ សាធី

clinton-chi-trich-trump-reuters-plo

trump-chi-trich-clinton-reuters-plo


ចែករំលែក៖

Leave a Reply