ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពរុស្ស៊ីនិងអ៊ុយក្រែនឡើងកម្តៅសាជាថ្មី

ចែករំលែក៖

ក្រោយពេលប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន បានចោទប្រកាន់អ៊ុយក្រែន ថា បានឡើងគម្រោងវាយប្រហារភេរវកម្មនៅក្នុងបតំបន់ស្វយ័តគ្រីមៀស្ថិតនៅក្រោម ការគ្រប់គ្រងរបស់រុស្ស៊ីនោះមក ការប៉ុន ប៉ងវាយប្រហារភេរវកម្មត្រូវបានធ្វើឡើងដោយក្រុមចារកម្មអ៊ុយក្រែន។

បន្ទាប់ពីទទួលបានព័ត៌មានចារកម្មពី​ក្រុមចារកិច្ចរុស្ស៊ី FSB ស្តីពីគម្រោងវាយ ប្រហារនៅគ្រីមៀ ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បញ្ជាក់ថា ទីក្រុងគីវកំពុងតែ «លេង ល្បែងគ្រោះថ្នាក់» ពេលប្រើប្រាស់យុទ្ធ សាស្ត្រនៃក្រុមភេរវកម្មជំនួសដំណោះ ស្រាយសន្តិភាព។ លោក ពូទីន ចាត់ទុកសកម្មភាពខាងលើជារឿងខុសច្បាប់ និង ជាអំពើល្ងង់ខ្លៅបំផុត។

ប្រធានាធិបតីរុស្ស៊ីបញ្ជាក់ទៀតថា ទីក្រុង មូស្គូមិនអាចបិទភ្នែកធ្វើព្រងើយចំពោះការលះបង់របស់ទាហានរុស្ស៊ីក្នុងការទប់ស្កាត់សកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។

ចំពោះការចោទប្រកាន់ពីប្រធានាធិបតីរុស្ស៊ីនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បានបញ្ជាក់ថា អ៊ុយក្រែន បានដើរតាមដំណោះស្រាយកិច្ចការបរទេស ដោយសន្តិវិធី ហើយបានចោទប្រកាន់តប វិញថា រុស្ស៊ីកំពុងតែបង្កឲ្យមានភាពតានតឹង ជាថ្មីនៅក្នុងតំបន់។

រយៈពេលកន្លងមកថ្មីៗទាំងរុស្ស៊ី និង អ៊ុយក្រែនបានបង្កើនការដាក់ពង្រាយកម្លាំង ទាហាន និងអាវុធទំនើបៗនៅព្រំដែនប្រទេស ទាំងពីរ ដែលជាសញ្ញាមួយនៃការត្រៀម លក្ខណៈធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ៕ ម៉ែវ សាធី

RUSSIA_-_UCRAINA_-_Putin


ចែករំលែក៖