ព័ត៌មានទាន់ហេតុការណ៍៖

ខណៈមេឃកំពុងធ្លាក់ភ្លៀង​ រថយន្តទំនេីប​ម៉ាក​Jeep​ បានពន្លះ​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវបណ្ដាល​ឱ្យរងការ​ខូចខាត​និង​ធ្វើឱ្យអ្នក​បេីក​បរ​រងរបួស​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានបេីករថយន្ត​ម៉ាក​Jeep RUBICON មួយគ្រឿង​ខណៈមេឃកំពុងភ្លៀង​ ដែលសង្ស័យមេីលផ្លូវមិនច្បាស់​​ក៏ជ្រុល​ទៅ​បុកក្បាលនាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរថយន្ត​ហោះ​គងលើ​ទ្រូង​ផ្លូវ​រងការ​ខូចខាត​ព្រម​ទាំង​​ធ្វើឱ្យអ្នក​បេីក​បរ​រងរបួស​។ ហេតុការណ៍នេះបង្កឡេីងកាលពី​វេលា​ម៉ោង​៨និង​៥០នាទី​យប់​ ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០២៤​ នៅជិត​ស្ពាន​អាកាស​ក្បាល​ថ្នល់​ ផ្លូវ​ព្រះ​នរោត្តម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

​   បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​គេឃើញ​ប្តីប្រពន្ធ​២នាក់​វ័យ​ប្រហែល​ជាង​៥០ឆ្នាំ​ បានបេីក​រថយន្ត​ម៉ាក​ Jeep​ RUBICON​ ពណ៌​ប្រផេះ​ ពាក់​ផ្លាកលេខ​ កម្ពុជា​ H.TH8989 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ ដោយ​បុរស​ជាប្តី​ជាអ្នក​បេីក​ ពេលមេឃ​កំពុង​តែ​ភ្លៀង​ផង លុះ​មកដល់​ចំណុច​កេីតហេតុ​ ដោយ​សង្ស័យ​អ្នក​បេីក​បរ​មេីល​ផ្លូវ​មិន​ច្បាស់​ ទេីប​ធ្វើ​ឱ្យរេចង្កូតរថយន្ត​ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យខ្ទាត​រលំ​អស់​ចំនួន​២កង់​ ហេីយ​កល់​រថយន្ត​ទេីរលេី​ទ្រូង​ផ្លូវ​ទៅ​មុខ​លែង​រួច​ ។ 

​   ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ បានធ្វេី​ឲ្យបុរស​ជាអ្នក​បេីក​បរ​រងរបួស​បែក​ក្បាល​ហូរឈាម​ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​អត់​រងរបួស​ទេ​ ។ ភ្លាម​នោះ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ជួយ​ដឹក​អ្នករបួសយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយទុករថយន្តបង្កចោលនៅកន្លែងកេីតហេតុ ។ 

​   ក្រោយ​មក រថយន្ត​បង្ក​ក៏​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ចំការមន​ចុះមកធ្វេីការវាស់វែង​ប្រគល់​ឲ្យផ្នែក​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើ​ការ​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​បន្តតាមក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖