ព័ត៌មានទាន់ហេតុការណ៍៖

ភូមិលាំងជាហឺ”ការចងចាំអំពីការហូបចុកក្រពះរបស់លោកស៊ី ជីនពីង ចាប់ផ្តើមទទួលយករបស់ដែលមិនធ្លាប់រំលាយពីមុនមក

ចែករំលែក៖

អន្តរជាតិ ៖ នៅពេលពួកគេទើបទៅដល់ភូមិលាំងជាហឺ លោកស៊ី ជីនពីងនិងអ្នកផ្សេងទៀតបានបរិភោគអាហារដែលផ្តល់ដោយរដ្ឋបាលមួយរយៈពេល។  អាហាររួមមាននំម្សៅពោត និងនំម្សៅសណ្តែក។ ទាំងនេះជារបស់ដែលអ្នកភូមិធម្មតាមិនដាច់ចិត្តបរិភោគនោះទេ។ នៅពេលបរិភោគ មានក្មេងៗមកឈរនៅក្បែរ ហើយសម្លឹងមើលទាំងលេបទឹកមាត់។ នេះជាការផ្សាយរបស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។ 

គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ វាមានគម្លាតធំណាស់រវាងការរស់នៅជនបទនិងការរស់នៅទីក្រុងប៉េកាំង ប៉ុន្តែការរស់នៅរបស់ពួកគេនៅតែប្រសើរជាងប្រជាជនក្នុងតំបន់។ នៅភូមិលាំងជាហឺ អ្នកភូមិបានប្រគល់ស្បៀងពាក់កណ្តាលទៅឱ្យរដ្ឋ។ បន្ទាប់ពីបានបញ្ចប់ភារកិច្ចទិញស្បៀង របស់រដ្ឋ ស្បៀងដែលនៅសេសសល់ត្រូវបានចែកចាយស្មើៗគ្នា។ មនុស្សម្នាក់ៗទទួលបានស្បៀងតែ១០គីឡូក្រាមប៉ុណ្ណោះក្នុងមួយខែ ដែលជាចំនួនពាក់កណ្តាលនៃស្បៀងផ្តល់ទៅឱ្យយុវជនដែលមានចំណេះដឹង។   ដើម្បីបរិភោគឆ្អែត អ្នកភូមិបានបរិភោគនំធ្វើពីកន្ទក់ស្រូវ បន្លែល្វីងចត់ និងស្លឹក ផ្ទីជាដើម ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ ភូមិលាំងជាហឺធ្លាប់ខ្ចីចង្ក្រានរបស់លោកចាងវ៉ីផាង ហើយបានចាត់បញ្ជូនមនុស្សទៅចម្អិនអាហារឱ្យយុវជនដែលមានចំណេះដឹង។ អាហារយកធ្វើជាបាយគឺដំឡូងបារាំង នំម្សៅពោត សណ្តែកខ្មៅ។ ម្ហូបភាគច្រើនគឺបន្លែជ្រក់ដែលប្រើឆៃថាវនិងស្ពៃចិន។

ក្រោយមកយុវជនដែលមានចំណេះដឹងចាប់ផ្តើមចម្អិនអាហារដោយខ្លួនឯងដែលភាគច្រើនពួកគេបរិភោគនំធ្វើពីបន្លែព្រៃ នំម្សៅពោត ម្តងម្កាលក៏ញ៉ាំបាយស្ងួតធ្វើពីអង្ករតូចដែរ។ បើគ្មានបន្លែ ពួកគេក៏សុំបន្លែជ្រក់ បន្តិចបន្តួចពីអ្នកភូមិ ក្រោយមកបន្លែជ្រក់បានក្លាយទៅជាម្ហូបឆ្ងាញ់ពិសាដែលលោកស៊ីជិនពីងនឹករឭក។ លោកបានថ្លែងថា “រហូតមកដល់សព្វថ្ងៃនេះ ខ្ញុំនៅតែមានមនោសញ្ចេតនាចំពោះម្ហូបនៅជនបទភាគខាងជើងស្រាន់ស៊ី។ យកបន្លែជ្រក់ជាឧទាហរណ៍ ខ្ញុំពិតជានឹកវាណាស់ប្រសិនបើខានបានបរិភោគវាយូរ”។

 គេហទំព័រ «CCFR China state-controlled media » ថា ៖ ទាល់តែពួកគេចម្អិនដោយខ្លួនឯង ទើបយុវជនមានចំណេះដឹងដឹងថាការបរិភោគចំណីអាហារចូលក្នុងមាត់មិនមែនជារឿងងាយស្រួលនោះទេ។ រឿងលំបាកដំបូងបង្អស់គឺអុស។ ដោយសារតែមិនមានអុសគ្រប់គ្រាន់ ពួកគេតែងតែបរិភោគបាយឆៅ។

      ការកាប់អុសជាបញ្ហាពិបាកមួយសម្រាប់យុវជនដែលមានចំណេះដឹង។ លើភ្នំគ្មានដើមឈើឬគុម្ពឈើសោះ តើត្រូវទៅកាប់អុសនៅឯណាបាន?

      ជាធម្មតា ប្រជាជនក្នុងតំបន់យកចិត្តទុកដាក់ក្នុងការប្រមូលអុសទុកណាស់។ មានលាមកគោហើយ ច្របាច់វាដោយដៃ ហើយបោះវាទៅលើជញ្ជាំងដីដើម្បីហាលឱ្យស្ងួត ក៏អាចយកមកដុតបានដែរ។ នៅពេលមានទឹកជំនន់លើភ្នំ ប្រជាជនបានប្រើឧបករណ៍ប្រវែងប្រហែលពីរបីម៉ែត្រ ប្រថុយជីវិតដើម្បីស្រង់យកមែកឈើដែលបាក់ហូរមកតាមទឹកជំនន់។ ប្រជាកសិករ បានឡើងលើច្រាំងភ្នំចោទដើម្បីកាប់គុម្ពោតម្យ៉ាងឈ្មោះ”បន្លាធ្មេញចចក”។ អុសប្រភេទនេះធន់នឹងការដុត ប៉ុន្តែមនុស្សជាច្រើនក៏បានស្លាប់ឬពិការដោយសារវាដែរ។ ការកាប់អុសដែលមើលទៅជារឿងធម្មតា តែប្រកបទៅដោយដោយការបង្ហូរឈាមនិងការបង្ហូរទឹកភ្នែក។

យុវជនដែលមានចំណេះដឹងមិនអាចឡើងលើច្រាំងភ្នំចោទបានទេ ហើយក៏មិនអាចតទល់ជាមួយគុម្ពោតព្រៃដែលមានបន្លាបានដែរ។ ដូចនេះពួកគេក៏ទៅកាប់ស្មៅលើភ្នំវិញ។ មើលទៅដូចជាបានកាប់ច្រើនណាស់ ប៉ុន្តែដាក់ក្នុងចង្ក្រាន ត្រឹមតែពីរបីនាទីក៏ឆេះអស់ហើយ។ ស្មៅដែលកាប់ដោយយុវជន ៦ នាក់មិនអាចចំអិនអាហារមួយពេលបានទេ។ ក្រោយមក ភូមិបានយល់ព្រមឱ្យពួកគេប្រើគល់ពោតដែលស្តុកទុក ទើបដោះស្រាយបញ្ហាអុសរបស់ពួកគេបាន។

ការអត់ឃ្លានជារឿងធម្មតា។ ពេលដេកលើគ្រែធ្វើពីដីនៅពេលយប់ ពួកគេតែងតែនិយាយជជែកគ្នាអំពីការញ៉ាំ កាន់តែនិយាយពួកគេកាន់តែឃ្លាន។ យោងតាមរបាយការណ៍នៅពេលនោះបង្ហាញថា មួយឆ្នាំក្រោយមក រដ្ឋបានលុបចោលការផ្គត់ផ្គង់ស្បៀងអាហារដល់យុវជនដែលមានចំណេះដឹង ហើយយុវជន ដែលមានចំណេះដឹងមាន៤០ ភាគរយមិនអាចផ្គត់ផ្គង់ស្បៀងអាហារដោយខ្លួនឯងបានទេ។

      ពេលរំឭកពីដំណើរឆ្លងកាត់ការអត់ឃ្លាននៅពេលនោះ លោកស៊ីជីនភីងបានថ្លែងថា ក្នុងអំឡុងពេលមហាបដិវត្តន៍វប្បធម៌ ខ្ញុំបានទៅរស់នៅជនបទ។ ខ្ញុំធ្លាប់មិនដែលបានមានប្រេងឆាបរិភោគសូម្បីតែមួយតំណក់ អស់រយៈពេល៣ខែ គឺពិតជាបីខែមិនដែលបានស្គាល់ក្លិនសាច់បន្តិចសោះ។ ក្នុងរដូវរងាឆ្នាំនោះខ្ញុំបានទទួលប្រាក់ ពីរបីយ័នដែលគ្រួសារខ្ញុំផ្ញើមកឱ្យ។ ខ្ញុំនិងមិត្តស្នាក់នៅក្នុងរូងភ្នំបានទិញសាច់ជ្រូកក្លាសេពីរបីគីឡូក្រាម ។ ក្រោយពីទៅដល់ផ្ទះមិនទាន់ចម្អិនវាទេ គ្រាន់តែកាត់សាច់ជាចំណិតមកញ៉ាំ វាពិតជាមានរសជាតិ ឈ្ងុយឆ្ងាញ់ណាស់! ញ៉ាំពីរបីចំណិតហើយ ខ្ញុំបាននិយាយថាកុំញ៉ាំទៀតអី បើញ៉ាំទៀតច្បាស់ជាគ្មានសាច់ចំអិនម្ហូបទេ។ យើងទាំងអស់គ្នាបានឆ្លងកាត់ការរស់នៅដ៏សែនលំបាកបែបនេះ។

គេហទំព័រ «CCFR China state-controlled media » លើកឡើងថា ៖ ពេលខ្លះក្នុងក្រុមមានអ្នកកិនស្រូវសាលីទៅជាម្សៅហើយផ្តល់ដល់យុវជនដែលមានចំណេះដឹងដើម្បីសម្រួលការរស់នៅរបស់ពួកគេ។ លោកសៀនហ្សេងហ្វូនៅចាំថា នៅពេលធ្វើស្រែចំការនៅលើភ្នំមួយលើកនោះ លោកស៊ីជីនភីងបានយកនំធ្វើពីម្សៅស្រូវសាឡីឡើងភ្នំ។ ពេល ហូបបាយថ្ងៃត្រង់ គាត់ឃើញអ្នកភូមិនាំគ្នាហូបនំធ្វើពីអង្កាម គាត់ក៏មិនដាច់ចិត្តហូបនំធ្វើពីម្សៅស្រូវសាឡីនេះ ហើយក៏ចែកវាឱ្យស្ត្រីបរិភោគវិញ ហើយក៏ពោះទទេខ្លួនឯងមួយលើកទៅ។

លោកស៊ី ជីនពីង ក៏ធ្លាប់បានបរិភោគបាយសមួយលើកនៅភូមិលាំងជាហឺ ដែលនោះគឺមានតែមួយដងគត់ក្នុងការរស់នៅជនបទរយៈពេល ៧ ឆ្នាំរបស់លោក។ នៅពេលនោះនៅតំបន់ភាគខាងជើងខេត្តស្រាន់ស៊ី អង្ករពិតជាកម្រមានណាស់។ សូម្បីតែថ្ងៃបុណ្យទានក៏ដោយ ក៏មិនមានសម្រាប់បរិភោគបានដែរ។ លោក លី អ៊ីនថាង គឺជាអ្នកឱ្យបាយសមួយចាននោះទៅលោក ។

លោកលី អ៊ីនថាង ធ្វើការជាកម្មករនៅស្រុកតុងឈួន ហើយគាត់ជិតស្និទ្ធនឹងស៊ីជីនពីងណាស់។ ក្នុងពេលមួយនោះ គាត់បានយកអង្ករបន្តិចបន្តួចត្រឡប់មកផ្ទះវិញ ហើយបានសុំម្តាយរបស់គាត់ដាំអោយស៊ី ជីនពីង ភ្លក្សមើល។ ម្ដាយលី អ៊ីនថាង លាងអង្ករនិងដាំបាយសមួយចាន ហើយហៅលី អ៊ីនថាង យកទៅឱ្យលោកស៊ី ជីនពីងទាន់នៅក្តៅៗ។ ប៉ុន្មានថ្ងៃក្រោយមក លោកវ៉ាងស៊ីនភីងដែលត្រូវបានផ្ទេរទៅធ្វើការនៅឃុំគួនជូង បានវិលត្រឡប់មកលាំងជាហឺវិញ។ លោកស៊ី ជីនពីង បានប្រាប់គាត់ថា “ហីជឺ ខ្ញុំបានហូបបាយសកាលពីរបីថ្ងៃមុន!” “ហេ! ហេតុអីក៏ឯងមានរបស់ល្អបែបនេះហូបចឹង?” “គ្រួសារអ៊ីនថាងបានឱ្យខ្ញុំមួយចាន ពិតជាឆ្ងាញ់មែន!” លោកស៊ីជីនពីងនិយាយរៀបរាប់ ដូចជាលោកទើបតែបានហូបបាយនោះរួច។

  លោកស៊ី ជីនពីង បានទទួលអារម្មណ៍កក់ក្តៅពីភូមិលាំងជាហឹ។ លោកស៊ី ជីនពីង បាននិយាយទៅកាន់លោកវ៉ាងស៊ីនភីងដែលឧស្សាហ៍មកលេងគាត់ ថា “ពេលខ្ញុំឃ្លាន ប្រជាកសិករចំអិនម្ហូបឱ្យខ្ញុំហូប។ ពេលសម្លៀកបំពាក់ខ្ញុំប្រឡាក់ ប្រជាកសិករបោកសម្អាតឱ្យខ្ញុំ។ ពេលខោខ្ញុំរហែក ប្រជាកសិករដេរឱ្យខ្ញុំ…”។ ទាំងនេះ សុទ្ធតែបានផ្តល់ភាពកក់ក្តៅដល់យុវជនស៊ី ជីនពីង ៕

ដោយ ៖ សិលា


ចែករំលែក៖