ព័ត៌មានទាន់ហេតុការណ៍៖

គោយន្តកន្រ្ដៃ​គ្មាន​បិទចំ​ណាំងពន្លឺ – គ្មាន​ច​ង្កៀងបំភ្លឺខាងក្រោ​យបង្កជាគ្រោះថ្នាក់ដ​ល់អ្នកបេីកម៉ូតូបុករងរបួសធ្ងន់ម្នាក់នៅស្រុកថ្ពង​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ នៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សា​ញ់ ស​ប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២​០២៥ លើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូ​ម៉ែត្រលេខ៨៤-៨៥ ស្ថិតនៅ​ចំណុចភូមិអូរអង្គុំ ឃុំអម​លាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺម៉ូតូ ១គ្រឿ​ង​ ម៉ាក HONDA FTR 223CC ពណ៌ខៀវ​លាយស ស៊េរីឆ្នាំ២​០​០០ពាក់ផ្លាក​លេខ ភ្នំពេញ1HL-9528 អ្នកបើ​ក​បរម៉ូតូមានឈ្មោះ ប៉ា ណៃហៀង​ ភេទ​ប្រុស អាយុ​ ៤១ឆ្នាំ​ មានពាក់​មួ​ក​សុវត្ថិភាព​ រស់នៅភូមិ​ថ្មសំលៀ​ង ឃុំត្រពាំងគង ស្រុកសំរោងទង ខេ​ត្ត​កំពង់​ស្ពឺ  បានធ្វើ​ដំណើរ​ពីទិសខា​ង​លិចឆ្ពោះទៅទិសខាងកើត។ លុះម​ក​ដល់​ចំណុចកេីត​ហេតុ​ បាន​បុកពី​ក្រោយគោយន្តកន្រ្ដៃ​០១​គ្រឿ​ង​អូ​ស​រទេះ​រ៉ឺម៉ក​ឈេី​ ម៉ាស៊ីន​ម៉ាក​T​O​TA ពណ៌ក្រហ​ម អ្នក​បេីកគោយ​ន្ដ​កន្រ្ដៃបានរត់គេ​​ចខ្លួន​ក្រោយជួប​ឧប្បត្តិហេតុ​។ 

យោងតាម​សមត្ថកិច្ច​នគរបាល​ដែ​លបានចុះដល់ទីតាំ​ង​កេីតហេតុ​ប​ញ្ជាក់ថា​ គោ​យន្តកន្រ្ដៃ​ និងម៉ូតូ​បេីកបរធ្វើ​ដំណើ​រ​ស្រប​ទិ​សគ្នា​ ហើយម៉ូតូ​មេី​លមិនឃេីញរទេះរ៉ឺម៉កឈេីដែល​ពុំមានចំណាំងពន្លឺជាសញ្ញាសម្គា​ល់ឱ្យអ្នកដំណេីរបានដឹងនិងឃេីញ​ ក៏ជ្រុ​លទៅបុកពេ​ញទំហឹងតែម្ដង​ ។ 

​បច្ចុប្បន្ន​​នគរបាល​បានវាស់វែង​យក​ម​ធ្យោ​បា​យទាំង២​មករក្សាទុកនៅ​ប៉ុស្ដិ៍នគរបាលរដ្ឋបាល​អម​លាំ​ង​ ដេីម្បី​រង់ចាំ​ការចូលមក​ដោះស្រាយ​និងបន្ដនីតិវិ​ធី​បញ្ជូនសំណុំ រឿង​ទៅ​កាន់​ជំនាញ​នៃអធិការដ្ឋាននគ​របាលស្រុក​ថ្ពង​ ដើម្បីចាត់ការតាមនីតិវិធី​ រីឯអ្នកបេីកម៉ូតូរងរបួសធ្ងន់​ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ​ ដេីម្បី​ព្យាបាល៕

ដោយ៖ សូរិយា


ចែករំលែក៖