ទិន្នន័យជាផ្លូវការបានបង្ហាញថានៅ ក្នុងត្រីមាសទី២នេះកំណើនសេដ្ឋកិច្ចនៅ តំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះយ៉ាងខ្លាំងដោយសារតែមានការព្រួយបារម្ភចំពោះ ការចាកចេញរបស់អង់គ្លេសពីសហគមន៍អឺរ៉ុប ហើយនិងការធ្លាក់ចុះនៃសេដ្ឋកិច្ច របស់អីុតាលី និងបារាំង។
ទីភ្នាក់ងារស្ថិតិ Eurostat បានមានប្រសា សន៍ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូចំនួន១៩ប្រទេសបានធ្លាក់ចុះពី ០,៦ភាគមកដល់០,៣ភាគរយនៅក្នុង រយៈពេល៣ខែចុងក្រោយនេះ ។
ក្រុមហ៊ុនទិន្នន័យ Factset បានឱ្យដឹង ថា ចំណូលប្រចាំត្រីមាសដែលមាន០,៣ភាគរយនេះគឺស្របនឹងការព្យាកររបស់អ្នកវិភាគរបស់ក្រុមហ៊ុន។
អ្នកវិភាគបានឱ្យដឹងនៅពេលដែលការព្យាករកាលពីខែមុនថា ភាពមិនច្បាស់លាស់នៃបញ្ហារបស់ប្រទេសអង់គ្លេសបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងខ្លាំង។
ពួកគេបានបន្ថែមទៀតថាកត្តាទាំងនេះនឹងបន្តបង្កើតបញ្ហាដល់កំណើនសេដ្ឋកិច្ច រហូតដល់ពេលដែលទំនាក់ទំនងរវាងសហ ភាពអឺរ៉ុបនឹងអង់គ្លេសត្រូវបានបញ្ជាក់។
បើប្រៀបធៀបនឹងឆ្នាំមុនសេដ្ឋកិច្ចរបស់ តំបន់ចាយប្រាក់អឺរ៉ូបានកើនឡើង១,៦ភាគរយនៅក្នុងរយៈពេល៣ខែដល់ខែមិថុនា ពោលគឺជាតួលេខគ្មានការផ្លាស់ប្តូរពីការ ព្យាករកាលពីដំបូង។
អាល្លឺម៉ង់ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់អឺរ៉ុបមានភាពល្អជាងការរំពឹងទុកជាមួយនឹងកំណើន០,៤ភាគ រយនៅក្នុងត្រីមាសទី២ពោលគឺធ្លាក់ចុះ ០,៧ភាគរយបើធៀបនឹងត្រីមាសទី១។
អេស្បា៉ញដែលមានសេដ្ឋកិច្ចកើនឡើង បន្ទាប់ពីស្ថិតក្នុងភាពជាប់គាំងអស់រយៈពេលជាច្រើនឆ្នាំនោះបានកើនឡើង០,៧ភាគ រយពោលគឺធ្លាក់ចុះពី០,៨ភាគរយកាលពីត្រីមាសទី១។ ខណៈពេលដែលអង់គ្លេស វិញទទួលបានកំណើន០,៦ភាគរយ បន្ទាប់ ពីធ្លាក់ចុះដល់០,៤ភាគរយ៕ រ័ត្ន